ស្ទឹងត្រែង ÷ឈើប្រណិតមួយចំនួនត្រូវបានឃាត់ និងរក្សាទុកក្នុងរូបភាពជាប់ពាក់ទៅនឹងការរកសុីមន្ត្រីនគរបាល ខេត្តស្ទឹងត្រែង តែត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសៀមបូក បានកំពុងឃាត់និងរក្សាទុកដោយសុវត្ថិភាព ព្រៃឈើដែលត្រូវបានក្រុមឈ្មួញ និងបក្សពួកមួយចំនួនបានកាប់ យ៉ាងសកម្មឲ្យរលាយផុតពូជ ឥឡូវត្រូវបានចាប់ឃាត់រក្សាទុកបានហើយ។
ក្នុងករណីមួយនេះក្រោយបានទទួលព័ត៌មាន ពីប្រភពច្បាស់ការបានបញ្ជាក់មកថា ការឃុបឃិតគ្នាកាប់បំផ្លាញដឹកជញ្ជូន ព្រៃឈើដោយមានការចូលរួមចេញពីមន្ត្រីកម្លាំងនគរបាលនាយរងរដ្ឋបាល ឃុំសៀងបូកម្នាក់ ដែលមានឈ្មោះថា ឃួន រដ្ឋា ជាអ្នកចូលរួមនៅក្នុងសកម្មភាពបទល្មើសព្រៃឈើនេះហើយក៏មានការចុះផ្សាយជាបន្តបន្ទាប់ពេញបណ្ដាញផ្សព្វផ្សាយសង្គមផងដែរ។ដោយឡែកស្ថាប័នសារព័ត៌មានរបស់យើងសុំធ្វើបទសម្ភាសន៍ជាមួយនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសៀមបូក មានឈ្មោះថាលោក ម៉ម សោភ័ណ្ឌ បានបញ្ជាក់មកថា “ឈើទាំងអស់នោះត្រូវបានរក្សាទុកដោយសុវត្ថិភាព ហើយចំណាត់ការយ៉ាងណា ចំពោះមន្ត្រីក្រោមឱវាទ៌ដែលបានចូលដៃ ជើងជាមួយនឹងឈ្មួញរកស៊ីបំផ្លាញព្រៃឈើ ដែលជាសម្បត្តិរបស់រដ្ឋនោះ គឺលោកបានស្ដាប់ហើយ មិនឆ្លើយតបត្រឡប់មកវិញទេ គឺលោកចុចបិទទូរសព្ទដៃតែម្ដង។សូមរំលឹកផងដែរថាកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ មានសារព័ត៌មានមួយចំនួន ក្រោយពីពលរដ្ឋបានផ្តល់ដំណឹងច្បាស់ការមក ក៏ចុះទៅពិនិត្យមើលនៅទីតាំងស្តុកឈើមួយកន្លែង ដែលស្ថិតនៅក្នុង ភូមិសៀមបូក ឃុំសៀមបូក ស្រុកសៀមបូប ខេត្តស្ទឹងត្រែង ខណះពេលនោះបក្សពួកដែលបានចូលដៃជើងក៏រត់បែកខ្ញែកគ្នាអស់ទៅ។ចំពោះហេតុការណ៍ទាំងនេះគឺជាសកម្មភាពបទល្មើសកាប់បំផ្លាញអនុផលព្រៃឈើ ដែលត្រូវបានច្បាប់ហាមឃាត់ចំពោះជនណាដែលកាប់បំផ្លាញព្រៃឈើនិងចូលរួម ក្នុងការងាររកស៊ីបំផ្លាញព្រៃឈើ គឺត្រូវទទួលទោសតាមច្បាប់ជាធរមាន សេចក្តីប្រកាសរបស់ក្រសួងកសិកម្ម ជលផលនិងនេសាទ ព្រមទាំងសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល បានកំណត់ដាក់ជូនចំពោះសាធារណះជនទាំងអស់។ទាក់ទងនឹងករណីខាងលើនេះសារព័ត៌មានរបស់យើងព្យាយាមទំនាក់ទំនង ទៅនាយខណ្ឌរដ្ឋបាលព្រៃឈើ និងមន្ត្រីពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែង ដើម្បីបំភ្លឺតែមិនមានលេខទូរសព្ទទំនាក់ទំនង។ប្រជាពលរដ្ឋក៏ដូចជាអ្នកឃ្លាំមើលកិច្ចការងារសង្គម ពីសេសអង្គការអភិរក្សសម្បត្តិធម្មជាតិក្នុងស្រុក និងក្រៅស្រុក រង់ចាំតាមដានមើល អំពីបទល្មើសព្រៃឈើទាំងអស់នេះ តើលោកអភិបាលខេត្ត អភិបាលស្រុក និងមានចំណាត់ការបែបណា ដើម្បីជាការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជា តទៅទៀត ។អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ។ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ រង់ចាំការបំភ្លឺបកស្រាយពីភាគីស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន ៕






