ឈាមស្រែកស្បែកហៅ !!មិនដល់២៤ម៉ោងផង ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន មនុស្សប្រុសស្រីប្រម៉ាណ១០នាក់ ពាក់ព័ន្ធករណីបា-ញ់សម្លា-ប់ជនជាតិវៀតណាមម្នាក់នៅផ្លូវ ៣៦០ខណ្ឌបឹងកេងកង"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឈាមស្រែកស្បែកហៅ !!មិនដល់២៤ម៉ោងផង ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន មនុស្សប្រុសស្រីប្រម៉ាណ១០នាក់ ពាក់ព័ន្ធករណីបា-ញ់សម្លា-ប់ជនជាតិវៀតណាមម្នាក់នៅផ្លូវ ៣៦០ខណ្ឌបឹងកេងកង"

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង១រសៀលនេះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយនឹងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះឡោមព័ទ្ធទីតាំងមួយកន្លែង ដែលមានយីហោ សណ្ឋាគារ សូផៃ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ទល់មុខផ្សារហេងលី ក្នុងមូលដ្ឋានសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់ (ស្រី០៤នាក់) នាក់នាំយកទៅក្រសួងមហាផ្ទៃ ដើម្បីសួរនាំពាក់ព័ន្ធនឹងករណីឃាតកម្មសម្លា-ប់បុរសម្នាក់កាលម្សិលមិញនៅខណ្ឌបឹងកេងកង ។

គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ មានបុរសជនបរទេសម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម បន្ទាប់ពីឈ្លោះទាស់ទែងគ្នាមួយប្រាវ ដោយជនរងគ្រោះ បានដកកាំបិត ប៉ុន្តែភាគីជនសង្ស័យមានកាំភ្លើង ក៏បានដកបាញ់ ៤គ្រាប់ផ្ទួនៗ រួចនាំគ្នារត់ឡើងឡានរត់គេចខ្លួនបាត់ស្រមោល ស្ថិតនៅចំណុចផ្លូវ៣៦០ កែងផ្លូវ១៦៣ សង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកេង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ និងខ្មាន់កាំភ្លើង បានមានទំនាស់ទាស់ទែងគ្នា ពេលនោះជនរងគ្រោះក៏ដើរចេញ ស្រាប់តែភាគីម្ខាងទៀត បានទាញកាំភ្លើង ដេញបាញ់បុរសរងគ្រោះជាច្រើនគ្រាប់ផ្ទួនៗគ្នា ដោយជនរងគ្រោះបានព្យាយាមរត់ឲ្យគេជួយដែរ តែត្រូវជនដៃដល់ បាញ់ស្លាប់យ៉ាងរន្ធត់ រួចប្រញាប់រត់ឡើងជិះរថយន្តឡិចស៊ីស NX200t ដើម្បីគេចខ្លួនបាត់តែម្តង ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចជនរងគ្រោះជាជនជាតិវៀតណាម មានអាយុប្រហែល ៣០ឆ្នាំជាង ស្លៀកខោខ្លី ពណ៌សាច់ ជើងខ្លី ពាក់អាវស ដៃវែង ស្ពាយកាបូបពណ៌ខ្មៅ ពាក់ស្បែកជើងស៊ក ហើយបើតាមការធ្វើកោសល្យវិច័យ នៅទីតាំងកើតហេតុផ្ទាល់ ឃើញមានគ្រាប់ចំនួន ៤គ្រាប់។
បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ រួមទាំងវត្ថុតាងត្រូវបានបញ្ចូនទៅក្រសួងមហាផ្ទៃដើម្បីសួនាំ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Previous Post Next Post