ស្ត្រីម្នាក់មានផ្ទៃពោះ៦ខែ កំពុងអង្គុយកាប់ដើមដំឡូងមី នៅចម្ការមួយកន្លែង ស្រាប់តែមានមែកឈើបាក់សង្កត់ចំពីលើក្បាល និងកញ្ចឹងក បណ្តាលឲ្យរងរបួសធ្ងន់"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ស្ត្រីម្នាក់មានផ្ទៃពោះ៦ខែ កំពុងអង្គុយកាប់ដើមដំឡូងមី នៅចម្ការមួយកន្លែង ស្រាប់តែមានមែកឈើបាក់សង្កត់ចំពីលើក្បាល និងកញ្ចឹងក បណ្តាលឲ្យរងរបួសធ្ងន់"

ឧត្តរមានជ័យ ៖ មែកឈើបាក់សង្កត់លើស្ត្រីមានផ្ទៃពោះ៦ខែ ខណៈដែលកំពុងអង្គុយកាប់ដំឡូងក្រោមដើមឈើមួយកន្លែង កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ស្ថិតភូមិជប់គគី ឃុំបេង ស្រុកបន្ទាយអម្ពឹល ស្រុកបន្ទាយអម្ពឹល ខេត្តឧត្តរមានជ័យ។

តាមការបញ្ជាក់ លោក អាន់ សមិទ្ធ អភិបាលរងស្រុកបន្ទាយអម្ពឹលបានឲ្យដឹងថា តាមការសាកសួរពីក្រុមគ្រួសារជនរងគ្រោះ ស្ត្រីដែលរងគ្រោះមានឈ្មោះ ជិត សារ៉ាន់ អាយុ៣៨ឆ្នាំ មានផ្ទៃពោះ៦ខែរស់នៅក្នុងភូមិពង់ទឹក ឃុំអម្ពឹល ស្រុកបន្ទាយអម្ពឹល ខេត្តឧត្តរមានជ័យ។
ប្រភពព័ត៌មានបានឲ្យដឹងដែរថា មុនពេលកើតហេតុស្ត្រីម្នាក់មានផ្ទៃពោះ៦ខែកំពុងអង្គុយកាប់ដើមដំឡូងមី នៅចម្ការមួយកន្លែង ស្រាប់តែមានមែកឈើបាក់សង្កត់ចំពីលើក្បាល និងកញ្ចឹងក បណ្តាលឲ្យរងរបួស ធ្ងន់ធ្ងរសន្លប់ស្តូកស្តឹង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកភូមិ និងសមត្ថកិច្ច ។
ខណៈនោះដែរស្រាប់តែមេឃឡើងដុំពពកពណ៌ខ្មៅ ចង់ភ្លៀងលាយឡំ និងខ្យល់បក់បោកផងដែរ ស្រាប់តែមែកឈើបានបាក់ធ្លាក់ចំពីលើក្បាល និងកញ្ចឹងក បណ្តាលឲ្យស្ត្រីរងគ្រោះសន្ល.ប់ទើបមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកម្ពុជា ថៃ នៅក្បែព្រំដែននាំគ្នារត់ទៅជួយធ្វើការសង្គ្រោះដឹកបញ្ជូនចូលប្រទេសថៃតាមច្រកទ្វារតំបន់ជប់គគី ដែលខាងថៃហៅថា សាយតាតូ ខណៈមកដល់ពេលនេះស្ត្រីរងគ្រោះបានរួចផុតពីសន្លប់ហើយ ៕

Previous Post Next Post