រថយន្តមួយគ្រឿង បុកជាមួយម៉ូតូ ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ ជាអ្នកបើកម៉ូតូបានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយឯកជនបញ្ជូនទៅមន្ទីរពេទ្យ
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រថយន្តមួយគ្រឿង បុកជាមួយម៉ូតូ ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ ជាអ្នកបើកម៉ូតូបានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយឯកជនបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ ៖  បុរសម្នាក់រងរបួ-សធ្ង-ន់បញ្ចូនទៅកម្មមន្ទីរពេទ្យភ្លាមៗ ខណៈដែលបើកម៉ូតូបុកជាមួយនឹងរថយន្តមួយគ្រឿង យ៉ាងពេញទំហឹង កាលពី ថ្ងៃទី១៨ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ១០៥កែង៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

យោងតាមប្រភព ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហើយគេឃើញរថយន្តម៉ាកTOYOTA RAIZE ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BT-1906 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៣២ ទិសដៅពីកើត មកលិចក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនបម្រុងនឹងបើកឆ្លងផ្លូវទៅមុខ ក៏ត្រូវម៉ូតូមួយគ្រឿងម៉ាកហុងដា PCX ពណ៌សពាក់ស្លាកលេខភ្នំពេញ 1FU-0682 បើកបរដោយបុរសម្នាក់ ធ្វើដំណើរលឿនតាមបណ្ដោយផ្លូវ១០៥ទិសដៅ ពីជើងមកត្បូងក៏ជ្រុលទៅបុកចំពាក់កណ្ដាលចំហៀងខាងឆ្វេងរថយន្ត ពេញទំហឹងបណ្តាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយឯកជនមួយកន្លែង ដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ ចំណែកម៉ូតូ ខូចខាតផ្នែកខាងមុខ រីឯម្ចាស់រថយន្តវិញ បានគេចពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងត្របែក បានចុះមកដល់ទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តនឹងម៉ូតូ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាងមកដោះស្រាយគ្នានៅពេលក្រោយ៕

Previous Post Next Post