លោក សុខា សីហា តំណាងដេប៉ូខ្សាច់សីហា និងដេប៉ូខ្សាច់ស្ពានទី១២ បានត្អូញត្អែថា ក្រុមហ៊ុនបុរីឡេង ណាវ៉ាត់ត្រា យឺតយ៉ាវក្នុងការសងប្រាក់ដែលនៅសល់ "
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក សុខា សីហា តំណាងដេប៉ូខ្សាច់សីហា និងដេប៉ូខ្សាច់ស្ពានទី១២ បានត្អូញត្អែថា ក្រុមហ៊ុនបុរីឡេង ណាវ៉ាត់ត្រា យឺតយ៉ាវក្នុងការសងប្រាក់ដែលនៅសល់ "

ភ្នំពេញ៖ លោក សុខា សីហា តំណាងដេប៉ូខ្សាច់សីហា និងដេប៉ូខ្សាច់ស្ពានទី១២ បានត្អូញត្អែថា លោកបានផ្គត់ផ្គង់ខ្សាច់ទន្លេឱ្យក្រុមហ៊ុនបុរីលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា (ទីតាំងស្រុកល្វា ឯម ខេត្តកណ្តាល) និងការដ្ឋានស្ពានលេខ១២ ផ្លូវជាតិលេខ៦អា សរុប៣១២.០៥៤.៥១ដុល្លារ ( សាមសិបមួយម៉ឺន ពីរពាន់ហាសិបបួន ក្បៀសហាសិបមួយដុល្លារ ) ១ឆ្នាំមកហើយ ខាងក្រុមហ៊ុនទើបតែទូទាត់សង បានចំនួន១២ ០០០០មុឺនដុល្លា(១២ម៉ឺនដុល្លារ) តែប៉ុណ្ណោះ ។

ដូច្នេះហើយម្ចាស់ដេប៉ូ ស្នើសុំឱ្យបណ្តេញសារព័ត៌មានជួយផ្សព្វផ្សាយជាសាធារណៈ ដើម្បីឱ្យក្រុមហ៊ុន ចេញមក ទួលខុសត្រូវ សងប្រាក់ដែលនៅជំពាក់ ដោយខាងក្រុមហ៊ុន បុរីឡេងណាវ៉ាត្រា សន្យាជាមួយម្ចាស់ដេប៉ូខ្សាច់ ថានិងបង់រៀងខែ តែឥឡូវក្រុមហ៊ុនមិនគោរពតាមកិច្ចសន្យានោះទេ ។


ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !



Previous Post Next Post