សមាសភាពរាជរដ្ឋាភិបាល អាណត្តិថ្មី ដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងត្រូវប្រកាសបង្ហាញជាផ្លូវការ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សមាសភាពរាជរដ្ឋាភិបាល អាណត្តិថ្មី ដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងត្រូវប្រកាសបង្ហាញជាផ្លូវការ"

ភ្នំពេញ៖ សារជាសំឡេង នៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សមាសភាពរាជរដ្ឋាភិបាល អាណត្តិថ្មី ដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងត្រូវប្រកាសបង្ហាញជាផ្លូវការ នៅក្នុងកិច្ចប្រជុំរវាងសម្តេច និងសមាជិករាជរដ្ឋាភិបាល អាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាល អាណត្តិថ្មី នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅវិមាន ៧មករា ដែលជាស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីសមាសភាពក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់រដ្ឋសភា អាណត្តិទី៧ គឺលោកស្រី ឃួន សុដារី ដែលជាអនុប្រធានទី២ រដ្ឋសភា នៅអាណត្តិចាស់ នឹងត្រូវឡើងជាប្រធានរដ្ឋសភា នៅអាណត្តិថ្មី។ រីឯលោក ជាម យៀប អនុប្រធានទី១ រដ្ឋសភា នឹងនៅតែជាអនុប្រធានទី១ រដ្ឋសភា នៅអាណត្តិថ្មី។ 
ដោយឡែក លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាកូនប្រសាររបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា អាណត្តិចាស់នេះ នឹងត្រូវឡើងជាអនុប្រធានទី២ នៃរដ្ឋសភា នៅអាណត្តិថ្មី ជាមួយនឹងការបង្ហាញពីសមាសភាពក្បាលម៉ាស៊ីនថ្មី រដ្ឋសភា នៅនីតិកាលទី៧ នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសច្រានចោលម្តងហើយម្តងទៀត នូវការផ្សាយរបស់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី៩សីហានេះ ថា មានការបែកបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដោយសារតែឈ្លោះទាស់ទែងគ្នា រឿងដណ្តើមតំណែង។
យ៉ាងណាក៏ដោយ សមាសភាពរបស់រាជរដ្ឋាភិបាលថ្មី ដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ត្រូវបានគេផ្សព្វផ្សាយយ៉ាងព្រោងព្រាត ដោយមានភ្ជាប់ទាំងរូបថតថែមទៀត នៅថ្ងៃទី៩សីហានេះ។ ក្នុងនោះ មាននាយករដ្ឋមន្ត្រី គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត មានឧបនាយករដ្ឋមន្ត្រី ១០រូប ទេសរដ្ឋមន្ត្រី ១១រូប និងរដ្ឋមន្ត្រី ៣០រូប។
ឧបនាយករដ្ឋមន្ត្រី ១០រូប រួមមាន៖ ១-លោក នេត សាវឿន ២-លោក អូន ព័ន្ធមុនីរ័ត្ន ៣-លោក ស៊ុន ចាន់ថុល ៤-លោក ហង់ជួន ណារ៉ុន ៥-លោក សាយ សំអាល់ ៦-លោក ស សុខា ៧-លោក ទៀ សីហា ៨-លោក កើត រិទ្ធ ៩-លោក សុខ ចិន្តាសោភា និង១០-លោក វង្សី វិសុទ្ធ។
ទេសរដ្ឋមន្ត្រី ១១រូប ទទួលបន្ទុកបេសកកម្មពិសេស រួមមាន៖ ១-លោក គន់ គីម ២-លោក ហូ សិទ្ធី ៣-លោក អ៊ុក រ៉ាប៊ុន ៤-លោក ឱម យិនទៀង ៥-លោក អៀង ម៉ូលី ៦-លោក ពេជ សោភ័ន ៧-លោក ព្រំ សុខា ៨-លោក សក់ រដ្ឋា ៩-លោក អូស្មាន់ ហាស្សាន់ ១០-លោក លី ធុច និង១១-លោក ឆែម គាតរិទ្ធី។
ចំណែករដ្ឋមន្ត្រី ៣០រូប រួមមាន៖ ១-លោក វង្សី វិសុទ្ធ រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ២-លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៣-លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ៤-លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស ៥-លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៦-លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៧-លោក ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ៨-លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ៩-លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនិវានុវត្តន៍ ១០-លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ១១-លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ១២-លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ១៣-លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ១៤-លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ១៥-លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ១៦-លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ១៧-លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ១៨-លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ១៩-លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ២០-លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ២១-លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ២២-លោក ប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ២៣-លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ២៤-លោក សុខ សុកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ២៥-លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ២៦-លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ២៧-លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២៨-លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ២៩-លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និង៣០-លោក ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែន៕

Previous Post Next Post