តុលាការកោះហៅដើមបណ្ដឹង ចូលបំភ្លឺនៅថ្ងៃទី១៤ខែសីហា ពាក់ព័ន្ធករណីប្ដឹងឧកញ៉ា នួន អក "
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

តុលាការកោះហៅដើមបណ្ដឹង ចូលបំភ្លឺនៅថ្ងៃទី១៤ខែសីហា ពាក់ព័ន្ធករណីប្ដឹងឧកញ៉ា នួន អក "

ព្រៃវែង៖ បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រៃវែង សម្រេចធ្វើការចោទប្រកាន់ លោកឧកញ៉ា នួន អក ពីបទ”រំលោភលើទំនុកចិត្ត”និងបទ”មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន”ជាផ្លូវការ.ឥឡូវចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រៃវែង បានចេញដីកា កោះហៅដើមបណ្ដឹង ឱ្យចូលបំភ្លឺនៅទី១៤.០៨.២០២៣ខាងមុខនេះបើយោងតាម ដីកាកោះរបស់តុលាការខេត្តព្រៃវែង ដែលសារព័ត៌មានទើបនិងទទួលបាន។

សូមជម្រាបថា ដើមបណ្ដឹងក្នុងសំណុំរឿងមួយនេះឈ្មោះ ហាក់ វណ្ណះ ភេទស្រីអាយុ៤៥ឆ្នាំ នៅភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
ចំណែកជនត្រូវចោទឈ្មោះ នួន អក ភេទប្រុសអាយុ៤១ឆ្នាំ នៅភូមិញរ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ(មានគោរមងារឧកញ៉ា)ជា”គ្រូបង្រៀនជោគជ័យ និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ហើយក៏ជាម្ចាស់រីស៊ត កំពតឋានសួគ៌ និងជាម្ចាស់គម្រោង ផ្សារអាហារសមុទ្រខៀវ ២៤ម៉ោង នៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្ដាល”។
ជុំវិញករណីនេះអ្នកស្រី ហាក់ វណ្ណះ បានប្រាប់សារព័ត៌មានថា ឧកញ៉ា នួន អក ជំពាក់ប្រាក់ខ្លួនសរុបចំនួន១០ម៉ឺនដុល្លារ រយៈពេលជាង៣ឆ្នាំមកហើយ! ដែលឧកញ៉ា នួន អក បានអូសបន្លាយពេល និងសងប្រាក់មកឱ្យខ្លួនបន្តិចបន្តួច រួចសុំដូរសែករហូត..!
បើតាមអ្នកស្រី ហាក់ វណ្ណះ បច្ចុប្បន្នឧកញ៉ា នួន អក នៅជំពាក់ប្រាក់អ្នកស្រី ជាង៣០.០០០$ទៀត និងបន្សល់ទុក”សែកស្អុយគ្មានសាច់ប្រាក់”ចំនួន២សន្លឹក ខណៈអ្នកស្រី ទាក់ទងទៅគាត់ លែងបាន!

ក្នុងរឿងរ៉ាវនេះអ្នកស្រី បានប្រាប់ពីមូលហេតុថា ដើមចមដំបូង ខ្លួនបានចូលរៀនផ្នែកទីផ្សារជោគជ័យ ដែលមានលោក ឧកញ៉ា នួន អក ជាគ្រូបង្រៀន។
ក្រោយមក ក៏មានទំនាក់ទំនងការងារជាមួយលោកឧកញ៉ា រួមនិងបុគ្គលិកក្រុមហ៊ុន របស់លោកឧកញ៉ាដទៃទៀត។ទន្ទឹមនិងនោះលោកឧកញ៉ា នួន អក បានប្រើយុទ្ធសាស្ត្រណែនាំ ឱ្យអ្នកស្រី ចូលហ៊ុនវិនិយោគ និងបានប្រាក់ចំណេញច្រើន.ទ្វេដង ១គុណជា២ ត្រឹមរយៈពេល១ឆ្នាំ ប៉ុណ្ណោះ!ព្រោះតែជឿតាមការ បញ្ចុះបញ្ចូលលួងលោម នៅថ្ងៃទី១៨.១១.២០១៩ អ្នកស្រី បានប្រគល់ប្រាក់ឱ្យលោកឧកញ៉ា នួន អក ចំនួន៥០.០០០$(ប្រាំម៉ឺនដុល្លារ)។
ដោយមានកុងត្រាមេធាវីដឹងឮ ពោលគឺ រយៈពេល១៣ខែគត់ ឧកញ៉ា នួន អក នឹងសងប្រាក់មកឱ្យអ្នកស្រីវិញ ចំនួន១០០.០០០$(ដប់ម៉ឺនដុល្លារ)នៅថ្ងៃទី១៨.១១.២០២០ ជាកំហិត។លុះដល់ថ្ងៃកំណត់ស្រាប់ តែលោកឧកញ៉ា នួន អក មិនព្រមសងលុយដោយគេចវេះរហូត.!បណ្ដាលឱ្យអ្នកស្រី តាមស្កាត់ជួបឧកញ៉ា នួន អក នៅដីឡូត៍ កំពតឋានសួគ៌ ជាច្រើនលើកច្រើនសារ.!ក្នុងនោះភាគីឧកញ៉ា សងប្រាក់បន្តិចបន្តួចម្ដងថ្ងៃនេះម្ដងថ្ងៃនោះ មិនមានអ្វីជាដុំកំភួនឡើយ។អ្នកស្រីអះអាងថា ក្រោយមកទៀតលោកឧកញ៉ា នួន អក បានចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់(សែកស្អុយ)មកឱ្យខ្លួនជាបន្តបន្ទាប់..!។ដូចជា៖ ដាក់កាលបរិច្ឆេទ ឱ្យបើកប្រាក់ នៅថ្ងៃទី៣០.០៧.២០២២ចំនួន២០.០០០$(ពីរម៉ឺនដុល្លារ)ចំនួន១សន្លឹក។ដាក់ការបរិច្ឆេទបើកប្រាក់នៅថ្ងៃទី៣០.០៨.២០២២ចំនួន២៦.០០០$(ពីរម៉ឺនប្រាំមួយពាន់ដុល្លារ)ចំនួន១សន្លឹកទៀត។លុះដល់ថ្ងៃកំណត់ ចូលបើកប្រាក់មិនបានលោកឧកញ៉ា បានហៅមកសម្រួល សងប្រាក់មួយចំនួន និងសុំប្ដូរសែកថ្មី ចំនួន២សន្លឹកទៀត។ទី១ៈ ដាក់ការបរិច្ឆេទឱ្យបើកប្រាក់នៅថ្ងៃទី២៥.០៩.២០២២ចំនួន២០.០០០$(ពីរម៉ឺនដុល្លារ)។២ៈ ដាក់ការបរិច្ឆេទបើកប្រាក់នៅថ្ងៃទី៣០.១០.២០២២ចំនួន២៦.០០០$(ពីរម៉ឺនប្រាំមួយពាន់ដុល្លារ)។
ដើមបណ្ដឹងបញ្ជាក់ទៀតថា ការប្ដូរសែកនេះ គឺច្រើនលើកច្រើនសារមកហើយ មិនមែនតែត្រឹម សែក៤សន្លឹកនឹងទេ.!ព្រោះតែអស់ការអត់ធ្មត់ នៅកំឡុងដើមខែមេសា ឆ្នាំ២០២៣ អ្នកស្រី បានកាន់សែក ទៅបើកប្រាក់នៅធនាគារ ក្នុងស្រុកពារាំង ខេត្តព្រៃវែង ម្ដងទៀត ខណៈនោះដែរខាងធនាគារ ស្រុកពារាំង បញ្ជាក់ត្រឡប់មកវិញថា សែកនោះគ្មានសាច់ប្រាក់ទាំង២សន្លឹក!។ដោយ១សន្លឹក ត្រូវហួសសុពលភាព ខណៈ១សន្លឹកទៀត បានបញ្ជាក់ថាៈ គ្មានសាច់ប្រាក់(សែកស្អុយ)បើទោះបីជាខាងធនាគារ បញ្ជាក់ថា”សែកស្អុយ”បែបនេះក្ដី ប៉ុន្តែអ្នកស្រីមិនបានប្ដឹងភ្លាមៗនោះទេ!។
ដោយនៅតែបន្តប្រកាស ទុកឱសានវាទចុងក្រោយ ឱ្យលោកឧកញ៉ា នួន អក ចូលខ្លួនមកដោះស្រាយទៀត!។លុះផុតឱសានវាទហើយ នៅតែមិនមានដំណោះស្រាយទៀត នៅថ្ងៃទី២៧.០៤.២០២៣អ្នកស្រី បានប្ដឹងឧកញ៉ា នួន អក ចូលអយ្យការអមសាលាដំបូង ខេត្តព្រៃវែង ពីបទៈ ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ ឬហៅថា”សែកស្អុយ”និងបទៈ រំលោភលើទំនុកចិត្ត ដោយទាមទារចំនួន៣ចំណុចដូចខាងក្រោម៖១ៈ សូមឱ្យព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់ និងឃុំខ្លួនឧកញ៉ា នួន អក តាមនីតិវិធី។២ៈ សូមទាមទារប្រាក់ដើមចំនួន៥០.០០០ដុល្លារ។៣ៈ សូមទាមទារសំណងជំងឺចិត្តចំនួន៤០លានរៀលផងដែរ៕
Previous Post Next Post