ភ្នំពេញ ÷នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជន សារព័ត៌មានដើម្បីសន្តិភាព ហើយ និង ចាងហ្វាងការផ្សាយ គេហទំព័រ អាស៊ាន ដេលី បានបើកការប្រជុំសំណេះសំណាល ជាមួយសមាជិក ក្រុមការងារអង្គភាព អាស៊ា ដេរលី និងពិភាក្សាកិច្ចការងារផ្សេងៗ ។
ក្នុងឱកាសនោះ ដែរ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ហើយត្រូវជាចាងហ្វាង កាផ្សាយគេហទំព័រ អាស៊ាន ដេលី បានលើកឡើងទៅចំពោះសមាជិកសមាជិកានៅក្នុង អង្គភាព ត្រូវចេះយកព័ត៌មាន ឲ្យគ្រប់ជ្រុងជ្រោយ កុំ ចេះតែនិយាយ ដោយព័ត៌មានមិនពិត មិនមានប្រភពច្បាស់លាស់ យកមកចុះផ្សាយ ធ្វើឲ្យប៉ះពាល់ មុខមាត់កិត្តិយស អ្នកដទៃនោះឡើយ ។ចុងបញ្ចប់កម្មពិធី លោក មីន ចាន់ធី ក៏សូមជូនពរដល់ ក្រុមការងារសុខភាពល្អ អាយុយឺនយូរកម្លាំងរឹងមាំ ប្រកបកិច្ចការអ្វីៗបានដូចក្ដីប្រាថ្នា ប្រឹងប្រែងចុះ យកព័ត៌មាន ដែលពិត ដូចពាក្យស្លោក លើកឡើងថា អ្នកសារព័ត៌មាន កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត កុំប្រឌិតកំហុស ដាក់អ្នកដ៏ទៃ ៕










