កំពង់ធំ ÷បើយោងតាមលិខិតស្នើសុំ ចុះថ្ងៃចន្ទ ៦រោចខែស្រា ឆ្នាំថោះបញ្ចស័កព.ស ២៥៦៧ ថ្ងៃ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ថ្មីៗនេះ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ រស់នៅក្នុងភូមិសំរោង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សំដែងការមិនពេញចិត្ត និងផ្ដិតមេដៃស្នើសុំឲ្យឲ្យអាជ្ញាធរពាក់ព័ន្ទ ផ្លាស់ប្ដូរ លោកសាន ភារម្យ ដែលជាមេភូមិនេះចេញ ដោយមានហេតុផលថា ទង្វើធ្វើមិនគប្បីមកលើពួកគាត់ទាំងអស់គ្នា ។
![]() |
អាស្រ័យដូចនេះទើបប្រជាពលរដ្ឋរស់នៅក្នុងភូមិសំរោងផ្តិតមេដៃ ជូនចំពោះលោកអ៊ុត សុវណ្ណារីន មេឃុំ ត្រពាំងឬស្សី សូមលោកមេឃុំ មេត្តាមានវិធានការ និងជួយដោះស្រាយជូនពួកគាត់ទាំងអស់គ្នាផងចុះ ។
ជុំវិញរឿងហេតុខាងលើ ប្រជាពលរដ្ឋ បានបញ្ជាក់បន្ថែមប្រាប់ដល់អង្គភាពសារព័ត៌មានយើងថា ........ សូមឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយជ្រើសរើសមេភូមិថ្មី ដែលពួកគាត់បម្រើនិងស្រឡាញ់ពលរដ្ឋ ដ៍ពិតប្រាកដ និងជាថ្នាក់ដឹកនាំល្អម្នាក់សម្រាប់ភូមិសំរោង របស់ពួកគាត់ ........។
អ្នកសារព័ត៌មាន គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ពីបញ្ហាសង្គម រាយការណ៍ជូនដល់ប្រមុខ ថ្នាក់ដឹកនាំ ពុំមានចេតនាមួលបង្កាច់ ជាន់ពន្លិច បុគ្គលណាមួយនោះឡើយ បណ្ដាសារព័ត៌មានយើងខ្ញុំ រងចាំការបកស្រាយ ពីស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស លោក សាន្ត ភារម្យ មេភូមិសំរោង រៀងរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕









