សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បើកកិច្ចប្រជុំសម្រេចទទួល និងតែងតាំង សមាជិកថ្មីចំនួន ៧រូប
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បើកកិច្ចប្រជុំសម្រេចទទួល និងតែងតាំង សមាជិកថ្មីចំនួន ៧រូប

ភ្នំពេញ៖នារសៀលថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានបើកកិច្ចប្រជុំសម្រចទទួល និងតែងតាំង សមាជិកថ្មីចំនួន ៧រូប ដើម្បីចូលរួមបម្រើកិច្ចការងារជាមួយសមាគម ក្នុងការរួមចំណែកជួយសង្គមជាតិ។

ក្នុងឱកាសនោះដែរ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានមានប្រសាសន៍លើកឡើងថា សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព គឺជាសមាគមស្របច្បាប់ ដែលទទួលបានការយល់ព្រមពីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងការបង្កើតសមាគមនេះឡើង ដើម្បីជួយជោមជ្រែងពង្រីក និងពង្រឹង ផ្តល់ប្រឹក្សាយោបល់ ជូនដល់អ្នកសារព័ត៌មានជាច្រើនស្ថាប័ន ដើម្បីឲ្យវិស័យព័ត៌មាន មានសក្តានុពល និងប្រកបដោយវិជ្ជាជីវៈ។
ក្នុងឱកាសនោះដែរ លោក ជុច វី អនុប្រធានទី១ នៃសមាគម ក៏បានធ្វើបទបង្ហាញអំពីគោលការណ៍ និងវិន័យនៅក្នុងសមាគម ជូនដល់សមាជិកសមាជិការ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ និងបានផ្តាំផ្ញើរ សូមឲ្យថ្នាក់ដឹកនាំ សមាជិក សមាជិការ នៃសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពទាំងអស់ មានក្រមសីលធម៌ គោរពវិជ្ជាជីវៈ វិន័យ ផ្ទៃក្នុង  ឲ្យបានភ្ជាប់ភ្ជួន។
សមាជិកថ្មីចំនួន៧រូប ដែលលោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព សម្រេចប្រកាសតែងតាំង នឹងទទួលតួនាទីរួមាន៖
១. លោក​ រី វ៉ាន់នី ចាងហ្វាងគេហទំព័រ VTV HOT NEWS ជាអគ្គលេខាធិការរង២. លោក​ ឯម សុវិសាល ចាងហ្វាងគេហទំព័រ TNC NEWS ជាទីប្រឹក្សាសមាគម៣. លោក​ ថុង គឹមងួន ចាងហ្វាងគេហទំព័រ​ ភីសុីអិន​ ធីវីអនឡាញ​ ជាទីប្រឹក្សាសមាគម៤. លោក​ ឯម សុវិសេដ្ឋ ចាងហ្វាងគេហទំព័រ ភីសុី អុឹម ហត ញូស៍ ជាទីប្រឹក្សាសមាគម
៥. លោក​ ឌឹម ឆុន​ ចាងហ្វាងការផ្សាយកាសែត ផែនដីអភិវឌ្ឍន៍ ជាទីប្រឹក្សាសមាគម៦. លោក​ អ៊ុំ សីហា ចាងហ្វាង​គេហទំព័រ​ សំណាញ់​ ប៉ុស្តិ៍​ ជាទីប្រឹក្សាសមាគម៧.​ លោក​ ហ៊ុល​ សារ័ត្ន​ និពន្ធនាយករង​ គេហទំព័រ​PDA hot news ជាទីប្រឹក្សាសមាគម
មុនបញ្ចប់កិច្ចប្រជុំលោក មីន ចាន់ធី​ ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានដាស់តឿនដល់ក្រុមការងារ និងលើកទឹកចិត្តទៅដល់ថ្នាក់ដឹកនាំក្នុងសមាគមដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលខុសត្រូវតាមតួនាទីនិងភារកិច្ចរបស់ខ្លួនជូនដល់ក្រុមការងារថ្នាក់ដឹកនាំនៃសមាគម និង ជូនពរដល់ថ្នាក់ដឹកនាំក្រុមការងាទាំងអស់ទទួលបានជោគជ័យគ្រប់ភារៈកិច្ច ៕

Previous Post Next Post