ភាពមិនប្រក្រតីនៃការស្លា-ប់យុវជនម្នាក់ដោយចាក់និងដែកឆាប ខណៈយុវជនដែលទៅជាមួយត្រូវសមត្ថកិច្ចសួរនាំហេីយដោះលែងវិញ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ភាពមិនប្រក្រតីនៃការស្លា-ប់យុវជនម្នាក់ដោយចាក់និងដែកឆាប ខណៈយុវជនដែលទៅជាមួយត្រូវសមត្ថកិច្ចសួរនាំហេីយដោះលែងវិញ"

ខេត្តត្បូងឃ្មុំ ÷ តាមប្រភពពីក្រុមគ្រួសារសពបានប្រាប់អង្គភាព យេីងអោយដឹងថា យុវជនឈ្មោះ ឈី សំណាង បានសុំយាយដេីរលេងបុណ្យភ្ជុំធំថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៧ និង២០នាទី ដោយទៅជាមួយមិត្តភក្តិពីរនាក់ទៀត រស់នៅភូមិឃុំជាមួយគ្នា ភូមិម្រាមទាក ឃុំជីរោទ៍ទី២ ស្រុក-ខេត្តត្បូងឃ្មុំ ។

ប៉ុន្តែម៉ោង១២ជាង ស្រាប់តែយុវជនទាំងពីរនាក់នោះដឹកសព ឈី សំណាង មកទុកចោលផ្ទះម្តាយមីង ហើយគេចបាត់ ដោយមិនអស់ចិត្តក្រុមគ្រួសារក៏បានបពា្សពទៅមន្ទីពេទ្រសម្តចម៉ែ ប៉ុន្តែក្រុមគ្រូពេទ្យបានប្រាប់វិញថា សពនេះគឺស្លាប់យូរហើយ  ក្រុមគ្រួសារក៏ដឹកសពមកវិញហើយរៀបចំធ្វើបុណ្យបូជាតាមប្រពៃណី ។
ក្រុមគ្រួសារហាក់មិនអស់ចិត្តហេតុអ្វីយុវជនទាំងពីរនាក់ ដែលរួមដំណើរទៅជាមួយអត់មានរបួសសូម្បីតែបន្តិច? ហេតុអ្វីបានជាសមត្ថកិច្ចខេត្តត្បូងឃ្មុំឃាត់ខ្លួនទៅសួរនាំតែពីរថ្ងៃហេីយដោះលែងមកវិញ?
ក្រុមគ្រួសារសពសូមសំណូមពរដល់សមត្ថកិច្ចខេត្តត្បូងឃ្មុំ មេត្តាបេីកការសេុីអង្កេតករណីនេះផងទាន ! ដេីម្បីអោយមានភាពយុត្តិធម៌ដល់ពួកគាត់ និងអ្នកដែលបានស្លាប់ទៅ៕

Previous Post Next Post