ខេត្តកែប ៖ សំណងមួយកន្លែង ដែលបានសាងសង់រំលោភចូល ទៅដៃសមុទ្រ យកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ។
យោងតាមរូបភាព ប៉ុន្មានសន្លឹក ដែលអង្គភាពយើងទទួលបាន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ឃើញថាការដ្ឋានសំណង់ខាងលើ សាងសង់មកបានដោយរលូត មិនដឹង ថាមានច្បាប់មកពីខាងណា ដែលអនុញ្ញាត ឲ្យសាងសង់ចូលទៅផ្ទៃសមុទ្រ ដែលជារបស់រដ្ឋ ដោយមិនមានសមត្ថកិច្ច និងអាជ្ញាធរពាក់ពន្ធណា អើពើ បន្តិចសោះឡើយ ។ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល រងចាំមើល លោក ខេងយន័ អភិបាលនៃគណៈអភិបាលក្រុងកែប ឯកឧត្តម សោមពិសិដ្ឋ អភិបាលនៃគណៈ អភិបាលខេត្តកែប មានវិធានការបែបណា ចំពោះម្ចាស់ទីតាំងខាងលើ ដែលហ៊ានសាងសង់សំណង់រឹង ដោយខុសច្បាប់ រំលោភចូលផ្ទៃសមុទ្រ យ៉ាងគឃ្លើនបែបនេះ ។ប្រហែលជាម្ចាស់សំណង់ខាងលើ មានលុយ មានអំណាច បុណ្យសក្តិ ទើបបានជាអជ្ញាធរក្នុងមូលដ្ឋាន មិនហ៊ានហាមឃាត់ទប់ស្កាត់ ឬក៏ ម្ចាស់ទីតាំងបិទមាត់អស់ហើយទេដឹង ។ជុំវិញករណីនេះ អង្គភាពយើង បានសុំការបំភ្លឺពី លោក សោម ពិសិដ្ឋ អភិបាលនៃគណៈភិបាលខេត្តកែប តាមរយៈ តេឡេក្រាម ប៉ុន្តែមិនទទួលបានលទ្ធផល ។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !ប្រភពរូបភាព)ខេមបូឌាប៉ុស្តិ៍)








