សាលាដំបូង​ខេត្តកំពង់ឆ្នាំង សម្រេច​ឃុំខ្លួន​ជនជាតិវៀតណាម ដែលកាប់​ដើម​ឈើ​​ព្រៃ​លិច​ទឹក ក្នុង​តំបន់​អភិរក្ស !
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សាលាដំបូង​ខេត្តកំពង់ឆ្នាំង សម្រេច​ឃុំខ្លួន​ជនជាតិវៀតណាម ដែលកាប់​ដើម​ឈើ​​ព្រៃ​លិច​ទឹក ក្នុង​តំបន់​អភិរក្ស !

កំពង់ឆ្នាំង ៖ សាលាដំបូងខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ បានសម្រេចឃុំខ្លួនជនជាតិវៀតណាមចំនួន២នាក់ ដែលធ្វើសកម្មភាពកា.ប់ដើមឈើព្រៃលិចទឹកធំៗអស់ជាច្រើនដើម នៅចំណុចព្រែកថ្លាន់ ស្ថិតក្នុងភូមិដំណាក់រាជ្យ ឃុំកំពង់ព្រះគគី ស្រុកបរិបូណ៌ ដែលត្រូវបានមន្ត្រីជំនាញជលផលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនបានកាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

លោក តាត សី​ហាក់ នាយ​ផ្នែក​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រ​ម៉ា​ណ​៨​យប់ ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣ មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ស្តី​ពី​សកម្មភាព​ជនជាតិ​វៀតណាម​ទាំង​២​នាក់​នាំ​គ្នា​កា​.​ប់​ដើមឈើ​ធំ​ៗ ដែល​ជា​ព្រៃ​លិច​ទឹក ដោយ​បាន​បណ្ដែត​ជាមួយនឹង​ប៊ីដុង​ជ័រ​ចំណុះ​៣០​លី​ត្រ​រាប់​សិប​ពី​ដុ​ង រួច​ប្រើ​កាណូត​អូស​ចេញ បំរុង​យក​ទៅ​ធ្វើ​ជា​សម្រាស់​ដាក់​ត្រី​។
នាយ​ផ្នែក​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​បន្ត​ថា ពេល​នោះ កម្លាំង​ផ្នែក​រដ្ឋបាល​ជលផល​របស់​លោក ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ហើយ​ធ្វើការ​ឃាត់ខ្លួន​ជនល្មើស​ជា​ជនជាតិ​វៀតណាម​ទាំង​២​នាក់​ដែល​ប្រព្រឹត្ត​បទ​ជាក់ស្តែង​។ ជនល្មើស​ទាំង​២​នាក់​នេះ​មាន ៖ ១- ឈ្មោះ វៀង យាំង​ទឺ អាយុ​៤៧​ឆ្នាំ និង​២- ឈ្មោះ ដែន យាំង​សង អាយុ​៤៦​ឆ្នាំ ទាំង​២​នាក់​នេះ​រស់នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ប៉ុន្តែ​មក​ស្នាក់​នៅ​ភូមិ​ក្រ​ម៉ា​ល់ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង​ ។
នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងបន្តទៀតថា ចំពោះវត្ថុតាងដែលរឹបអូសបានរួមមាន ៖ កាណូតចំនួន៣គ្រឿង ក្នុងនោះ២គ្រឿងជាកាណូតឈើ និង១គ្រឿងទៀតជាកាណូតបាឡាស្មាច់, ដើមឈើធំៗចំនួន១៥ដើម និងប៊ីដុងជ័រចំណុះ៣០លីតរាប់សិបពីដុងទៀតផង។
តាមប្រភពពីមន្ត្រីតុលាការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងដែរថា ជនល្មើសទាំង២នាក់នេះ ត្រូវចោទប្រកាន់ពីបទ «កា.ប់ដាក់រំលំដើមឈើព្រៃលិចទឹក ក្នុងដែនអភិរក្សមេពូត្រី» ហើយត្រូវបានចៅក្រមសម្រេចឃុំខ្លួនក្នុងសំណុំរឿងលេខ ១១០៦ និងលេខ១១០៧ (២នាក់ ២សំណុំរឿង) តាមច្បាប់ស្ដីពីជលផល។ ហើយចំពោះ វត្ថុតាងវិញ ត្រូវបានរឹបអូសជាសម្បត្តិរដ្ឋ ៕

Previous Post Next Post