ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាស ខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន ”។
សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា អគាររដ្ឋបាលថ្មី សាលាខេត្តកំពង់ស្ពឺ ជានិមិត្តរូបបង្ហាញពីភាព កាន់តែរឹងមាំ និងភាពកាន់តែសំបូរបែប កាន់តែទំនើប នៅក្នុងការផ្តល់សេវារដ្ឋបាល ។សម្តេចធិបតី បានបន្តថា នេះជាការឆ្លើយតប នូវការទទួលខុសត្រូវ កាន់តែខ្ពស់ ក្នុងគោលនយោបាយវិមជ្ឈការ ដោយផ្តល់សិទ្ធិ ទៅឱ្យអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយដឹកនាំ សម្របសម្រួលការងារនេះ ជាការបង្ខិតសេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលអគាររដ្ឋបាល ថ្មី និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ ដែលត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ នាពេលនេះ ពិតជាស័ក្ដិសមនឹងការអភិវឌ្ឍ និងការកើនឡើង តួនាទីភាពសកម្មរបស់រដ្ឋបាល ខេត្តកំពង់ស្ពឹ ក្នុងការឆ្លើយតបតាមតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ៕





