ខេត្តតាកែវ ÷ តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ដីបឹងតាផ ត្រូវបានបុគ្គលមានលុយ និងអំណាចឈ្មោះ តាំង ប៊ុនលី និងប្រពន្ធឈ្មោះ វៀង ចាក់ដីរំលោភចូលស្ទឹងនិងសង់សំណង់យ៉ាងរឹងមាំ ទីតាំងដែលបុគ្គលឈ្មោះ តាំង ប៊ុនលី សង់រំលោភយកដីស្ទឹងនេះគឺ ស្ថិតក្នុងភូមិ ព្រែកតាផ ឃុំគោកឆ្លក ស្រុកអង្គរបូរី ខេត្តតាកែវ ។
ប្រភពពីប្រជាពលរដ្ឋលោកបានបន្តទៀតថា ដីបឹងតំបន់ធម្មជាតិនេះគឺជាប្រយោជន៍រូមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល ប៉ុន្តែបែរជាបុគ្គលឈ្មោះ កាំង ប៊ុនលី និងប្រពន្ធឈ្មោះ លោក ស្រីវៀងដែលជាអ្នកមានមុខមាត់និងមានលុយ ផងដែរ។ប្រជាពលរដ្ឋលោកលេីកជាចម្ងល់ផងដែរថា កន្លងមកនេះមានអាជ្ញាធូរខេត្តរួមនិងកម្លាំងចម្រុះមកហាមឃាត់ពីការចាក់ដីលប់បឹងនិងដកគ្រឿងចក្រផងដែរ។ប៉ុន្តែក្រោយមកទៀតរហូតបច្ចុប្បន្ននេះ ស្រាប់តែសំណង់ដ៏រឹងមាំមួយនេះ គឺនៅតែបន្តសកម្មភាពចាក់ដីលប់កាន់តែលេីសមុនថែមទៀត គីម្ចាស់ទីតាំងសំណង់មួយនេះហាក់មិនខ្លាចអាជ្ញាធរពិសេសលោកអភិបាលខេត្តតាកែវសោះ ប្រហែលជាលោក កាំង ប៊ុនលី និងប្រពន្ធគាត់ មានអំណាចនិងខ្សែធំហើយមេីលទៅ ? បានជាគាត់អាចនៅបន្តសកម្មភាពចាក់ដីលប់បឹង និងព្រែកបានយ៉ាងរលូនដូច្នេះ?ប្រជាពលរដ្ឋលោកសុំសំណូម ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ សូមមានវិធានការទប់ស្កាត់ការសាងសង់រំលោភយកដីបឹងនិងព្រែក ដែលជាសម្បត្តិរដ្ឋផងទាន? ដេីម្បីជាប្រយោជន៍រួមរបស់បងប្អនក្នុងមូលដ្ឋាន និងដើម្បីរក្សាបឹងនេះសម្បត្តិធម្មជាតិ៕








