ភ្នំពេញ ÷យោងតាមប្រភពព័ត៌មានរបស់ប្រជាពលរដ្ឋម្នាក់ឈ្មោះ ហូ ថាន់ញ៉ាន់ បានអះអាងច្បាស់ៗមកថាលោកទទួលរងភាពអយុត្តិធម៌ដែលពិបាកនឹងថ្លែងឲ្យអស់សេចក្រី និងទប់អារម្មណ៍ស្ទើរមិនបានឡើយដោយសារតែចំណាយពេលវេលាជាច្រើនឆ្នាំមករកស៊ីឆ្លងដែនចេញពីប្រទេសមួយទៅប្រទេសមួយ កាត់ព្យុះកាត់ភ្លៀងមិនខ្លាចនឿយហត់ដើម្បីប្រពន្ធ និងក្រុមគ្រួសារ តែទីបំផុតត្រូវបានប្រពន្ធ ដាក់ពាក្យបណ្តឹងសុំលែងលះ ទាំងនេះហើយគឺជាដើមហេតុដែលនាំឲ្យលោក ហូ ថាន់យ៉ាន បាត់បង់នៅទំនុកចិត្តចំពោះបុគ្គលមួយចំនួនដែលជាអ្នកកាន់ច្បាប់នោះដោយលោកថាជាទង្វើខុសពីនិតិវិធីច្បាប់ ឈានទៅដល់មោនបានដាក់ពាក្យបណ្ដឹងប្តឹងចំពោះតែបុគ្គលដែលលោកយល់ឃើញថាលោកចាំបាច់ត្រូវតែប្ដឹងដែលមិនអាចខានបាន។
សុំស្ដាប់នូវពាក្យបណ្ដឹងដែលមានអត្ថន័យនិងកម្មវត្ថុដូចតទៅ!ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនាព្រះមហាក្សត្រ លិខិតចូលអគ្គលេខាដ្ឋាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លេខ ៦១៧ រម ២០២៣ ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ ម៉ោង ៩.៤១ នាទី។![]() |
ក៏ប៉ុន្តែវិញ្ញាបនបត្រសម្គាល់ម្ចាស់អចនទ្រព្យលេខ ១២ ០៩០២ ០៩ ២០៨ ៩៧លេខក្បាលដី ២៨ ៩៧ទំហំ ៦៧ ម៉ែត្រការ៉េប្រភេទដីរូបភាពប្រើប្រាស់ដីលំនៅដ្ឋានលក្ខណៈនៃការប្រើប្រាស់ដីឯកជន ដែលមានទីតាំងស្ថិតនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកាន់កាប់ដោយឈ្មោះលោក ហូ ថាន់យ៉ាន និងប្រពន្ធឈ្មោះ ឃាង ពិសី ដោយទទួលបានលិខិតផ្ទេរកម្មសិទ្ធិចុះថ្ងៃទី ២៩ មេសា ឆ្នាំ ២០១៦ទៅវិញ ខណៈដែលលោកបានអះអាងថា លោកមិនចេះអានអក្សរខ្មែរ និងបែបបទលិខិតស្នាមនៃលិខិតកាន់កាប់ទាំងអស់នោះទេ។ចំពោះលុយ ៥០ ម៉ឺនដុល្លាដែលលោកបានឲ្យពូខាងប្រពន្ធខ្ចីឥឡូវបែរជាត្រូវប្រព័ន្ធតុលាការខេត្តកំពង់ធំបានធ្វើការបង្ខាំងលុយដែលពូខសងប្រពន្ធរបស់លោកត្រូវសងត្រឡប់មកឲ្យលោកវិញ។សំណួរសួរថាចាំបាច់អ្វីបានជាលុយ ៥០ម៉ឺនដុល្លារនេះដែលជាលុយរបស់លោកត្រូវបានមានការបង្កាំង? នេះគឺជាចម្ងល់ដែលលោកឆ្ងល់ចំពោះច្បាប់មួយនេះដោយមិនពាក់ព័ន្ធទៅនឹងសាច់ប្រាក់របស់លោកជាមួយប្រពន្ធ ដែលលោកផ្ដល់ឱ្យគេខ្ចីតែប៉ុណ្ណោះ!ហើយលោកសុំទទូចសំណូមពរឲ្យប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះការដឹកនាំជូនដល់ប្រជាពលរដ្ឋឲ្យមានសុខសន្តិភាព និងធ្វើកិច្ចការងារប្រកបមុខរបររកស៊ីទៅតាមអាជីវកម្មរៀងៗខ្លួន និងតែងតែឈឺឆ្អាលរឿងសុខទុក្ខប្រជាពលរដ្ឋដោយមិនឱ្យមានរងនូវភាពអយុត្តិធម៌ណាមួយឡើយ សូមសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍រាល់ទង្វើរបស់អ្នកកាន់ច្បាប់ដែលអនុវត្តខុសពីនីតិវិធីច្បាប់។លោកក៏ទទូចសំណូមពរចំពោះឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីនៃក្រសួងយុត្តិធម៌ជួយពិនិត្យមើលរឿងករណីរបស់លោកដែលបានដាក់ពាក្យប្ដឹងចៅក្រមសាលាដំបូង និងប្រធានតុលាការខេត្តកំពង់ធំដូចបានបរិយាយនៅខាងលើ។ហើយលោកក៏សូមឲ្យឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគរមនីកម្មនិងសំណង់ និងជាឧបក្សនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមជួយពិនិត្យរាល់នីតិវិធីកន្លងមក ដែលលោកបានរៀបរាប់នៅខាងលើ អំពីការកាន់កាប់កម្មសិទ្ធិករអ្នកទិញដោយលោកតែឯងបែរជាប្លង់រឹងមានឈ្មោះកាន់កាប់ពីរនាក់រវាងលោក និងប្រពន្ធរបស់លោកទៅវិញ។ជាពីសេសអ្វីដែលលោកចង់បង្ហាញពីអារម្មណ៍ពិតថា ថ្វីត្បិតតែលោករកស៊ីឆ្លងប្រទេសមួយទៅប្រទេសមួយដោយនាំទំនិញមកលក់នៅកម្ពុជាគឺលោកចង់ឱ្យអ្នកជំនួញនៅលើពិភពលោកបានដឹងបានស្គាល់អំពីសេដ្ឋកិច្ចប្រទេសកម្ពុជាពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងសុខសុវត្ថិភាពនៃប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់លើវិស័យពាណិជ្ជកម្មឲ្យបានទូលំទូលាយ នោះប្រជាពលរដ្ឋមានចំណូលដោយមានការងារធ្វើគ្រប់ៗគ្នា ហើយសូមប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាចូលរួមសិក្សារៀនសូត្រអំពីច្បាប់ដើម្បីជៀសវាងកុំឲ្យមានបញ្ហាកើតឡើងដូចជារូបលោក។អង្គភាពសារព័ត៌មានរបស់យើងសូមបញ្ជាក់ឲ្យបានច្បាស់ផងដែរថា រាល់ការបកស្រាយគឺជាប្រភពផ្តល់ឲ្យរបស់លោក ហូ ថាន់យ៉ាន ចំពោះភាគីពាក់ព័ន្ធទាំងឡាយដែលយើងមិនមានលេខដើម្បីទំនាក់ទំនងធ្វើការសាកសួរឡើយ។ និងសូមបញ្ជាក់បន្ថែមថា ក្នុងករណីប្រសិនបើភាគីពាក់ព័ន្ធមានបំណងចង់ធ្វើការបកស្រាយ និងឆ្លើយតបដើម្បីឲ្យអង្គភាពសារព័ត៌មានរបស់យើងធ្វើការចុះផ្សាយបន្ថែមទៀតនោះសូមធ្វើការទំនាក់ទំនងមកសារព័ត៌មានរបស់យើងគ្រប់ពេលវេលាក្នុងម៉ោងធ្វើការតាមរបបវិជ្ជាជីវៈនៃអ្នកសារព័ត៌មាន សូមអរគុណ។














