ពោធិ៍សាត់ ÷លោកនូវឆន អាយុ៦០ឆ្នាំ មានទីលំភូមិថ្មីឃុំតាលោ ស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់ បានសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយរកយុត្តិធម៌ឲ្យគាត់ផង។
 |
ការស្នើសុំអន្តរាគមន៍នេះធ្វើឡើងក្រោយលោកពូនូវឆនបានអះអាងថាអាជ្ញាធរបានចេញផ្លង់ថ្មីមួយទៀត ជាឈ្មោះភរិយារបស់គាត់ដែលបានស្លាប់ទៅហើយតំរូវអោយគាត់ប្រគល់ប្លង់ដែលគាត់បានស្នើរសុំពីអាជ្ញាធរកំឡុងឆ្នាំ២០២១នោះទៅអោយអាជ្ញាធរវិញ ដោយអាជ្ញាធរភូមិ ឃុំស្រុកតាលោសែនជ័យ នោះប្រាប់ថាបោះត្រានិងសុីញ៉េច្រលំ បើលោកពូនូវឈនពុំព្រមប្រគល់នៅប្លង់នោះអោយទៅអាជ្ញាធរវិញនោះទេ និងសំរេចនិរាករណ៍ប្លង់របស់លោកពូនោះជាក្រដាស់សរជាស្ថាពរក្រោយមកទៀតបន្ទាប់ពីលោកពូសម្រេចមិនព្រមប្រគល់ប្លង់របស់គាត់ជូនទៅនោះអាជ្ញាធរភូមិ ឃុំ និងស្រុកតាលោសែនជ័យ បានបញ្ជាក់ប្រាប់លោកនូវឈនផ្ទាល់មាត់ថា ប្លង់នោះសម្រេចនិរាករចោលហើយនិងសម្រេចប្រគល់ដីរបស់គាត់ដែលមានទំហំទទឹង៨៥ម៉ែត្រ និងបណ្តោយ២០០ម៉ែត្រនោះ អោយទៅកូនស្រីរបស់គាត់ ពីសំណាក់អាជ្ញាធរដោយគ្មានការដឹងលឺ និងព្រមព្រាងពីសំណាក់ លោកពូទាល់តែសោះកូនស្រីគាត់ឈ្មោះ ភក្តិ គ្មានអ្វីបន្តិចសោះតែ ត្រូវអាជ្ញាធរបើកដៃអោយចូលមកកាន់កាប់ដោយអះអាងថា ម្តាយដែលបានស្លាប់ទៅនោះបានលក់អោយ។
លោកនូវឆន ជាជនរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា «ដីដែលកូនស្រីទាមទៀយកធ្វើកម្មសិទ្ធិរបស់ខ្លួននេាះមានទំហ៊ំ ទទឹង ៨៥ម៉ែត្រ បណ្តោយ២០០ម៉ែត្រ ។
លោកពូបានបន្តថា កាលពីឆ្នាំ២០២១គាត់បានបែងចែកដីទំហំជាងមួយហិចតា អោយទៅកូនៗរបស់គាតគ្រប់ៗគ្នារួចរាល់ហើយដោយកូនស្រីគាត់ឈ្មោះភក្តិនេះបានលក់អស់ហើយ ក៏មកធ្វើបាបគាត់ជាឪពុកបង្កើត ដោយចូលមកកាន់កាប់ដីរបស់គាត់ ដែលគាត់គ្មានអ្វីអាស្រ័យនិងសង្ឃឹមទៅថ្ងៃមុខបន្តទៀតនោះទេក្រៅពីដីមួយកន្លែងនេះដែលបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានភូមិឃុំនិងស្រុកតាលោសែនជ័យនេះ គេដឹងគ្រប់គ្នាថា ជាដីដែលលោកពូកាន់កាប់កន្លងមកយូឆ្នាំហើយ ហេតុអ្វីករមេឃុំមេភូមិ និងចៅហ្វាយស្រុក ហ៊ានផ្តល់សិទ្ធអោយកូនស្រីអកត្តញ្ញូម្នាក់ហ្នឹង មកធ្វើបាប និងរំលោភកាន់កាប់ដីរបស់គាត់ដោយគ្មានការដឹងលឺនិងព្រមព្រាងពីគាត់បន្តិចសោះ។
លោកនូវឆន បានបន្តឲ្យដឹងថា «ភាពអយុត្តិធម៌អាជ្ញាធរស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់ សូមថ្នាក់ដឹកនាំ ឯកឧត្តម ខូយរីដា អភិបាលខេត្តពោធិ៍សាត់ ជួយស្វែងរកភាពយុត្តិធម៌ជូនគាត់ផង ជាពិសេស សម្តេច មហាបវធិបតីយហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តី ជួយរកភាពយុត្តិធម៌ ឲ្យគាត់ផង។
គួរបញ្ជាក់ថា ភ្នាក់ងាយើងបានព្យាយាមទំនាក់ទំនងទៅលោកអភិបាលស្រុកតាលោសែនជ័យតែទំនាក់ទំនងពុំបានរវល់ដោយលោកពុំលើក យើងបានទំនាក់ទំនងទៅលោកមេភូមិ មេឃុំលោកឆ្លើយថាប្លង់នោះលោកបោះត្រានិងសុីញ៉េច្រឡំ ។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !