កំពង់ធំ ÷រឿងរ៉ាវវិវាទដីធ្លីដ៍រាំរៃជាច្រើនគ្រួរសារដែលស្ថិតនៅ ភូមិព្រៃពាល"ខ" ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំង់ធំ ជាយូឆ្នាំមកហើយប្រជាពលរដ្ឋបានកាន់កាប់នឹងអាស្រយ័ផល តាំងពីរឆ្នាំ១៩៧៩ក្រោយមកនៅឆ្នាំ១៩៩៧ ក្រសួងមហាផ្ទៃ បានបញ្ជារឲលោកអភិបាលខេត្តកំពង់ធំ ធ្វើបង្កាន់ដៃជាកម្មសិទ្ធិកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ បន្ទាប់មកនៅឆ្នាំ១៩៩៧ .១៩៩៨ ប្រជាពលរដ្ឋទាំង៣៦ គ្រួសារ បានលក់ដីខាងលើនេះទៅឲ្យលោកស្រី សុខ សុវណ្ណី ដែលមានទំហំសរុបចំនួន២៣ហិតា។
![]() |
ក្នុងឆ្នាំ ២០១៨ លោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយ បានយកភ្លឺស្រែចាស់ មកធ្វើជាផ្លូវថ្មី ធ្វើរឲមានទម្រង់ដូចជាផ្លូវចាស់ រួចហើយក៏មានការកែព្រំប្រទល់ដី គឺឱ្យម្ចាស់ដីដែលជាប់ព្រំដីរបស់លោកស្រី សុខ សុវណ្ណី លើផ្លូវចាស់មកនៅជាប់ជាមួយផ្លូវថ្មី ហើយសាលាស្រុកកំពង់ស្វាយបានធ្វើការចោទប្រកាន់ ដែលមិនមែនជាពិត ថា ដីនិងផ្ទះ របស់លោកស្រី សុខ សុវណ្ណី គឺជាដីរបស់រដ្ឋ។
យោងតាមព័ត៌មាននិងការរៀបរាប់ខាងលើ ទៅតាមឯកសារទម្រង់បែបបទនៃការចុះបញ្ជីដី របស់ក្បាលដី លេខ÷០៥៤.១០២០.១០២១.១០២២.១០០៥.៦៨៩.៦៩០ ជាពិសេស លោកប្រធានមន្ទីរ សូរិយោដីខេត្តកំពង់ធំ បានបញ្ជាក់ថាក្បាលដីលេខ ១០២០.និង១០២១ គឺម្ចាស់ដីពុំបានមកធ្វើការចុះបញ្ជី តែអាចធ្វើសុំចុះបញ្ជីបន្ថែមបាននៅពេលក្រោយ និងជំទាស់លើក្បាលដីទាំងនេះថែមទៀតផង ចំពោះប្រជាពលរដ្ឋជាម្ចាស់ដីដើម ដែលបានលក់ដីនេះឲ្យលោកស្រី សុខ សុវណ្ណី ខាងសាលាស្រុកកំពង់ស្វាយ បានប្រើដីកាកោះហៅ ឲ្យមកបំភ្លឺរឿងផ្ទាល់ខ្លួនហៅប្រជាពលរដ្ឋ គម្រាមកុំឲ្យធ្វើសាក្សី ។ពេលចេញបានសម្គាល់សិទ្ធិអចលនៈវត្ថុ ប្លង់រឹង គឺមានដី ត្រឹមតែ ១០.៥៨ហិកតា គឺបាត់ជាងពាក់កណ្ដាល លោកស្រី សុខ សុវណ្ណី ក៏បានសួរទៅអភិបាលស្រុក ហេតុអ្វីបានជាក្នុងប្លង់បានដីតែប៉ុណ្ណឹង ? អភិបាលស្រុក(សៀងហោ) ឆ្លើយថាដីដែលមិនមានក្នុងប្លង់គឺជាប់ពាក់ព័ន្ធជាមួយដីរដ្ឋ (តំបន់ស) តែជាដីរបស់លោក ស្រី សុខ សុវណ្ណី ដ៍ដែលទេ គ្រាន់តែមិនមានតួលេខនៅក្នុងប្លង់ ។ក្នុងឆ្នាំ២០១១ ក្រុមគណៈកម្មការនិស្សិត សម្ដេចតេជោ បានមកចុះបញ្ជីដីធ្វើប្លង់ជាលក្ខណៈប្រព័ន្ធនៅស្រុកកំពង់ស្វាយ លោក អ៊ឹមថន(អភិបាលស្រុកកំពង់ស្វាយ) បានមកសុំជួល ដើម្បីឲ្យកូនស្រីឈ្មោះ អ៊ឹម សុជា ត្រូវជាប្រពន្ធលោក ថន ពុទ្ធា អភិបាលរងស្រុក ធ្វើការលក់ដូរ លោកស្រីក៏យល់ព្រមហើយផ្ដាំឱ្យជួយមើលដីឲ្យគាត់ផង ដោយយោងលិខិតកិច្ចសន្យាជួលដី លេខ៣២១/២០ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥ បានឃើញ និងបញ្ជាក់ដោយមេភូមិព្រៃព្រា"ខ"និងមេឃុំត្រពាំងឬស្សី ។បច្ចុប្បន្ន លោកអភិបាលរងស្រុកកំពង់ស្វាយ ឈ្មោះ ថន ពុទ្ធា រូបនេះ គាត់បានបដិសេធចំពោះទីតាំងដែលគាត់បានជួល កន្លងមក ហើយថែមទាំងដាក់ពាក្យបណ្ដឹងទៅលោកស្រី សុខ សុវណ្ណី ចំនួន ៣ករណី ដោយចោទប្រកាន់គ្មានហេតុផល (គោលបំណងពិតរបស់លោកអ៊ឹម ថន គឺចង់ចុះបញ្ជី ដីរបស់លោកស្រី សុខ សុវណ្ណី គាត់បានចែកដីនោះជា៥ប្លង់)ដែលមានលេខក្បាលដីបានចុះបញ្ជី:៦៩០.៦៨៩.១០០៥.១០២០.១០២១ ។លោកស្រីសុខ សុវណ្ណី ពុំបានដឹងខ្លួនថាគេមានចេតនាយកដីរបស់គាត់ តាំងពីឆ្នាំ២០០៩ មកម៉្លេះ ពេលធ្វើប្លង់រឹងបាត់ដីជាង ១០ហិកតា ដោយគេថាជាប់ពាក់ព័ន្ធតំបន់ស នៅឆ្នាំ២០១១ ការចុះបញ្ជីប្លង់ប្រព័ន្ធ គេចុះឱ្យគាត់លើដីដែលនៅក្នុងប្លង់របស់គាត់ ហើយប្រាប់គាត់ថាគឺគ្រប់ ២០ហិកតា ដែលគាត់បានទិញហើយ ដោយប្លង់ចាស់បាន១០.៥៨ហិកតា ចំណែកប្លង់ថ្មីបាន៩.៦០ហិកតា គាត់ក៏មិនតវ៉ាអ្វីដែរ។ក្នុងឆ្នាំ២០២០ លោកស្រីសុខ សុវណ្ណី ក៏បានដាក់ពាក្យទៅក្រសួងរៀបចំដែនដីនគរមនីយកម្ម និងសំណង់ដើម្បីជួយដោះស្រាយនៅពេលនោះក្រសួងដ.ស.ន បានចុះពិនិត្យលើកទី១ គឺមិនបានដឹងមូលហេតុច្បាស់លាស់ទេ ព្រោះលោកស្រីមិនយល់ពីនីតិវិធីច្បាប់ ក្នុងកម្មវត្ថុគាត់បានលើកថាគេយកដីគាត់នៅក្នុងប្លង់ ក្នុងឆ្នាំដដែល ក្រសួង ដ.ស.នបានចុះពិនិត្យនិងធ្វើការសាកសួរព័ត៌មានយ៉ាងលម្អិត ទើបក្រសួង ដ.ស.ន បានធ្វើកំណត់ហេតុ នៃការបំភ្លឺពីប្រជាពលរដ្ឋ និងលោកមេប៉េអឹមស្រុកកំពង់ស្វាយ ដោយបានបញ្ជាក់ថាដីនេះ ជាដីរបស់លោកស្រីសុខ សុវណ្ណី ពិតប្រាកដមែន ដោយ មានការដឹងឮនិងទទួលស្គាល់ពីសំណាក់មេភូមិ និងមេឃុំផងដែរ យោងលិខិតកំណត់ហេតុកំភ្លឺ: លេខ ៧២១/២០ ចុះថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០២០ បានឃើញនិងបញ្ជាក់ពីលោកមេឃុំត្រពាំងឬស្សី ។លុះមកដល់ចុងឆ្នាំ ២០២០ ក្រសួងរៀបចំដែនដីនគរនរូបនីកម្មនិងសំណង់ ធ្វើការផ្លាស់ប្ដូរទីតាំង រហូតដល់ឆ្នាំ ២០២១ លោកស្រីសុខសុវណ្ណីមិនបានដឹង ហើយគ្មានលេខទំនាក់ទំនង បញ្ហាជំងឺ covid 19 កំពុងតែផ្ទុះខ្លាំង ទើបលោកស្រីមិនបានទទួលការដោះស្រាយបញ្ចប់ បញ្ហា រហូតមកដល់ខែកក្កដា សុំកិច្ចអន្តរាគមន៍ទៅឯកឧត្តម កត្តិនិតិកោសល្យបណ្ឌិត ងួន ញ៉ិល ។ការវិនិច្ឆ័យលើអង្គសេចក្តី មន្ត្រីការងាររបស់ឯកឧត្តម ងួន ញ៉ិល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ការកែសម្រួលព្រុំប្រទល់ដី និងការចុះបញ្ជីរបស់សាលាស្រុកកំពង់ស្វាយ បានបញ្ជាក់ឲ្យឃើញច្បាស់ថា ដីនេះពិតប្រាកដ ជាដីរបស់លោកស្រីសុខ សុវណ្ណី ដោយមានសាក្សីពីប្រជាពលរដ្ឋដែលជាម្ចាស់ដើម (ពួកគាត់រស់នៅតាំងពីឆ្នាំ ១៩៧៩មកម្លេះ )និងការទទួលស្គាល់ពីសំណាក់អាជ្ញាធរភូមិឃុំ ហើយមានរូបភាពបញ្ជាក់អំពីទីតាំងព្រំដី របស់លោកស្រី ក្នុងឆ្នាំ២០១២ផងដែរ ។ទីតាំងដីរបស់លោកស្រី សុខ សុវណ្ណី ការធ្វើប្លង់រឹងដាច់ដោយដុំគឺមានចំនួន១០.៥៨ហិកតា ដោយមានការចោលចំណីស្ទឹងថែមទៀតផង ប៉ុន្តែនៅពេលធ្វើការចុះបញ្ជីដីជាលក្ខណៈប្លង់ប្រព័ន្ធបានតែដី ៩ ហិចតា ហើយនៅក្នុងស្ទឹងជាង ៣ ហិកតា បាត់ទៅហើយ សរុបជាសាច់ដីគឺមានជាង ៦ហិកតា តែប៉ុណ្ណោះដោយមិនចោលចំណីផង គឺបាត់ដីរបស់លោកស្រីច្រើនណាស់។លិខិតស្នើសុំអន្តរាគមន៍ ជួយដោះស្រាយនិងរកយុត្តិធម៌ឲ្យរូបគាត់ ដែលបានទិញដីពីប្រជាពលរដ្ឋជាង ៣០គ្រួសារ ស្ថិតនៅភូមិព្រៃព្រាល"ខ" ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំណារ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ។បើយោងតាមដីការសម្រេចរក្សាការពារ ចៅក្រមនៃសាលាដំបូងខេត្តកំពង់ធំ សំណុំរឿងរដ្ឋប្បវេណីលេខ៤៦ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ លេខ.១៤៩(ក្រ)/២០២៣បានឃើញ :មាត្រា៥៣០ មាត្រា៥៤០ មាត្រា៥៤៨ នៃក្រមនីតិវិធីរដ្ឋប្បវេណី ។បានឃើញ: សំណុំរឿងរក្សាការពារលេខ ៤៦ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ។បានឃើញ: ពាក្យសុំដីកាសម្រេចរក្សាការពារ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ។ហាមឃាត់ មិនឱ្យលក់ដូរ ផ្ទេរសិទ្ធិ ជួល បញ្ចាំ ។div class="separator" style="clear: both; text-align: center;">
លោកស្រី សុខ សុវណ្ណី បានធ្វើការបដិសេធចំពោះវិទ្យុFM ៩៨.៣ ខេត្តកំពង់ធំ បានចុះផ្សាយថាលោកស្រីយកដីរដ្ឋ ទំហំ១៣១៥៤ហិកតា ព្រមទាំងបាននិយាយ ថា លោកស្រីជាប់ពន្ធនាគាររយៈពេល ៦ ខែ ដែលមិនមែនជាការពិត ។លោកស្រីសុខ សុវណ្ណី នឹងប្រជាពលបានធ្វើការសំណូមពរដល់ សម្តេចបវធិបតី ហ៊ុន ម៉ា ណែតសូម នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម កើតរិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តមនសាយសំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងដែនដី ជួយចាត់មន្ត្រីអធិការកិច្ច និងជួយរកយុត្តិធម៌ជូនលោកស្រី និងប្រជាពលរដ្ឋ៣៦គ្រួសារដោយក្តីអនុគ្រោះ។























