ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងកាលពី ១យប់រំលងអាធ្រាត្រថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំ ២០២៣ នៅត្រង់ចំណុចរង្វង់មូលផ្លូវល្បឿនលឿន កែងនិងផ្លូវមហាវិថីឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ជនជាតិចិនបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រពាក់ស្លាកលេខ ភ្នំពេញ2BG-1891 បុករនាំងដែកសុវត្ថិភាពរងការខូចខាតអស់ជាច្រើនម៉ែត្រ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕






