អបអរសាទរ! កីឡាវ៉ូវីណាមកម្ពុជា ដណ្ដើមបានមេដាយ ៦គ្រឿង ក្នុងថ្ងៃដំបូង"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អបអរសាទរ! កីឡាវ៉ូវីណាមកម្ពុជា ដណ្ដើមបានមេដាយ ៦គ្រឿង ក្នុងថ្ងៃដំបូង"

ភ្នំពេញ៖ សម្រាប់លទ្ធផលការប្រកួតថ្ងៃដំបូងនេះ កីឡាករ សៀន ចាន់ហួត ដណ្ដើមបានមេដាយមាស ១ លើវិញ្ញាសាមេគុនដំបងឯកត្តជន និងមេដាយមាស ១ ទៀត ដណ្ដើមបានលើវិញ្ញាសាមេគុនសម្ដែងក្រុម រីមេដាយប្រាក់ ២គ្រឿង ដណ្ដើមបានដោយកីឡាករ លី ប៉ូរ៉ាមី លើវិញ្ញាសាមេគុនបុរសឯកត្តជន និងកីឡាករ អុំ និមល លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៥៧គីឡូក្រាម។

ក្រុមអត្តពលិកវ៉ូវីណាមកម្ពុជា ដណ្ដើមបានមេដាយ ៦គ្រឿង (មាស ២ ប្រាក់ ២ និងសំរឹទ្ធ ២) នៅក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៧ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
ចំណែកមេដាយសំរឹទ្ធ ២គ្រឿង ដណ្ដើមបានដោយកីឡាការិនី ឯម ច័ន្ទកនីកា ១ លើវិញ្ញាសាមេគុននារីឯកត្តជន និងកីឡាករ អុំ និមល លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៥៧គីឡូក្រាម។ យ៉ាងណាមិញការប្រកួតដែលមានអត្តពលិក ៣៥ប្រទេសចូលរួមនេះ មិនទាន់បញ្ចប់នោះទេ ពោលគឺនឹងបន្ដការប្រកួត រហូតដល់ថ្ងសទី៣០ ខែវិច្ឆិកា ខណៈកម្ពុជា ក៏បានបញ្ជូនកីឡាករ-កីឡាការិនី ២៧នាក់ចូលរួមផងដែរ ដែលដឹកនាំដោយលោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា៕
Previous Post Next Post