ពិតជាហ៊ានមែន ! តើអ្នកណាជាម្ចាស់ទីតាំងការដ្ឋាន ដែលសាងសង់សំណង់រឹងរំលោភចូលសមុទ្រ ធ្វើជាកម្មសិទ្ធរបស់ខ្លួន"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ពិតជាហ៊ានមែន ! តើអ្នកណាជាម្ចាស់ទីតាំងការដ្ឋាន ដែលសាងសង់សំណង់រឹងរំលោភចូលសមុទ្រ ធ្វើជាកម្មសិទ្ធរបស់ខ្លួន"

ខេត្តកែប ៖( វគ្គ២)សំណងមួយកន្លែង ដែលបានសាងសង់រំលោភចូល ទៅដៃសមុទ្រ យកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

យោងតាមរូបភាព និងវីដេអូ ដែលអង្គភាព អឹមអិនអេសភី យើងទទួលបាន  ឃើញថាការដ្ឋានសំណង់ខាងលើ សាងសង់មកបានដោយរលូត មិនដឹង ថាមានច្បាប់មកពីខាងណា ដែលអនុញ្ញាត ឲ្យសាងសង់ចូលទៅផ្ទៃសមុទ្រ ដែលជារបស់រដ្ឋ ដោយមិនមានសមត្ថកិច្ច និងអាជ្ញាធរពាក់ពន្ធណា អើពើ បន្តិចសោះឡើយ ។
ប្រហែលជាម្ចាស់សំណង់ខាងលើ មានលុយ មានអំណាច បុណ្យសក្តិ ទើបបានជាអជ្ញាធរក្នុងមូលដ្ឋាន មិនហ៊ានហាមឃាត់ទប់ស្កាត់ ឬក៏ ម្ចាស់ទីតាំងបិទមាត់អស់ហើយទេដឹង ។
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល រងចាំមើល ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងដែនដីនគរមនីយកម្ម និងសំណង់ ឯកឧត្តម សោមពិសិដ្ឋ អភិបាលនៃគណៈ អភិបាលខេត្តកែប លោក ខេងយ័ន អភិបាលនៃគណៈអភិបាលក្រុងកែប មានវិធានការបែបណា ចំពោះម្ចាស់ទីតាំងខាងលើ ដែលហ៊ានសាងសង់សំណង់រឹង ដោយខុសច្បាប់ រំលោភចូលផ្ទៃសមុទ្រ យ៉ាងគឃ្លើនបែបនេះ ។
បើតាមការបញ្ជាក់ របស់លោក ម៉ានីន ប្រធានមន្ទីរដែនដី នគរមនីយកម្មនិងសំណង់ ខេត្តកែប បានប្រាប់អង្គភាពយើង តាមរយ:តេលេក្រាម ឲ្យដឹងដែរថា ដីនេះមានប័ណ្ណកម្មសិទ្ធិកាន់កាប់ តាំងពីឆ្នាំ ២០០៩ មកម៉្លេះ ហើយការសាងសង់នេះ គឺសាងសង់លើខឿនចាស់ដែលមានស្រាប់ ដោយយោងតាមអនុក្រឹត្យ០១ ស្តីពីរការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដោយអនុក្រឹត្យ នៅមានសុពលភាពនៅឡើយ ។
ជុំវិញករណីនេះ អង្គភាពសារព័ត៌មានយើង បានសុំការបំភ្លឺពី លោក សោម ពិសិដ្ឋ អភិបាលនៃគណៈភិបាលខេត្តកែប តាមរយៈ តេឡេក្រាម ប៉ុន្តែមិនទទួលបានលទ្ធផល ។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !

Previous Post Next Post