ស្វាយរៀង ៖កាស៊ីណូគ្មានផ្លាកយីហោ១កន្លែង សង្ស័យអត់ច្បាប់ នៅចំណុចក្បែរ”ច្រកទ្វារតំបន់ព្រំដែនកម្ពុជា-វៀតណាម ទួលកន្ត្រើយ”ស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ នៅតែបន្តអោយឲ្យបើកលេងល្បែងស៊ីសង យ៉ាងគគ្រឹកគគ្រេង ដោយមហាជនបានលើកឡើ ងថា?កាស៊ីណូនេះគ្មានផ្លាកយីហោ ហើយសង្ស័យអត់ច្បាប់ទៀតផង ប៉ុន្តែតែអាចបន្តបើកដំណើរការលេងល្បែងបានយ៉ាងរលូន ពិសេសនោះ អនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងទៀតផង។
មហាជនអ្នកច្បាប់ប្រាកដជាបានដឹងហើយថា ជាគោលការណ៍កាស៊ីណូនិមួយៗនៅកម្ពុជាគេមិនតម្រូវឱ្យ”ខ្មែរ” ចូលលេងល្បែងស៊ីសងនោះឡើយ ក្នុងនោះប្រសិនបើខ្មែរ ចូលបម្រើការងារ ឬសុំច្បាប់បើកអាជីវកម្ម កាស៊ីណូ គឺជារឿងត្រឹមត្រូវ ប៉ុន្តែបើខ្មែរចូលលេងល្បែង.គឺជារឿងខុសច្បាប់ មួយរយភាគរយ ដែលទាមទារឱ្យអាជ្ញាធរ មានសមត្ថកិច្ច ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ចំពោះបទល្មើសមួយនេះ តែផ្ទុយទៅវិញ កាស៊ីណូគ្មានផ្លាកយីហោ១កន្លែង ខាងលើនេះបែរជាបើកឲ្យលេងល្បែងស៊ីសង ជាប្រចាំ ដោយភ្នាល់ចាក់ លុយធំៗ និងកៀងគរឱ្យពលរដ្ឋខ្មែរ ចូលលេងល្បែងយ៉ាងពេញទំហឹង ភ្លូកទឹក ភ្លូកដី ដោយពុំមានការទប់ស្កាត់ពីអជ្ញាធរ។

ពលរដ្ឋនិងមហាជនទូទៅដាក់ការសង្ស័យថាៈ រាល់សកម្មភាពទាំងនេះ ប្រាក ដជា អាជ្ញាធរមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវឲ្យជាក់ជាមិនខាន ទើបអាចប្រព្រឹត្តទៅយ៉ាងរលូនបែបនេះជាក់ស្ដែងៈ ក្រុមអ្នកញៀនល្បែង ដែលតែងតែទៅប្រមូលផ្ដំគ្នា ចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូ គ្មានផ្លាកយីហោ ត្រង់ចំណុចក្បែរ”ច្រកទ្វារតំបន់ព្រំដែនកម្ពុជា-វៀតណាម ទួលកន្ត្រើយ”ភាគច្រើន ជាពលរដ្ឋកម្ពុជាយើង ដែលនៅខេត្តស្វាយរៀង ដោយជារៀងរាល់លើក ពួកគេបើករថយន្តដឹកគ្នាផង ដឹកមាន់ជល់ផង និងខ្លះទៀតជិៈម៉ូតូស្ពាយកន្ត្រក មាន់ជល់ មកជាមួយផង.!។
ដើម្បីប្រមូលផ្ដុំគ្នាលេងល្បែង”បញ្ជល់មាន់”បៀរ”អាប៉ោង”យូគី” រួមនិងល្បែងស៊ីសងផ្សេងៗទៀត”ដោយភ្នាល់ចាក់លុយធំៗ យ៉ាងគគ្រឹកគគ្រេងបំផុត.ក្នុងកាស៊ីណូមួយនេះ។
ពលរដ្ឋ ស្នើសុំដល់លោក ពេជ្រ វិរះ ស្នងការនគបាលខេត្តស្វាយរៀង លោក វរសេនីយ៍ទោ អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត មេត្តាចាត់កម្លាំងជំនាញ ចុះស្រាវជ្រាវទីតាំងការ សុីណូគ្មានយីហោនេះផង ដោយក្ដីអនុគ្រោះដើម្បីអនុវត្តឲ្យបាននូវ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលប្រមុខរាជរដ្ឋាភិបាលដាក់អោយអនុវត្តន៏ ។
ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹមថា សមត្ថកិច្ច នឹងបង្ក្រាបទីតាំងខាងលើនេះមិនខានឡើយ ដើម្បីកុំឱ្យទីតាំងការសុីណូនេះ បង្វែរស្មារតីពលរដ្ឋ ឱ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។ ខណៈថៅកែដែលជាអ្នកបើកល្បែង ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !