ការកកស្ទះ ការរង់ចាំប្រថាប់ត្រាប័ណ្ណព្រំដែន កម្ពុជា ថៃ
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ការកកស្ទះ ការរង់ចាំប្រថាប់ត្រាប័ណ្ណព្រំដែន កម្ពុជា ថៃ

បន្ទាយមានជ័យ ៖ ក្រោយមានការកកស្ទះ បណ្តាលឲ្យប្រជាពលរដ្ឋ និងភ្ញៀវចេញចូលប្រទេស ឈរតម្រង់ជួររង់ចាំប្រថាប់ត្រាប័ណ្ណព្រំដែន និងលិខិតឆ្លងដែនផ្សេង ៗ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នគរបាលច្រកទ្វារអន្តរប៉ោយប៉ែត បានបង្ហាញពីមូលហេតុនៃការកកស្ទះ ដែលបណ្តាលមកពីបញ្ហា ៣ចំណុច និងកំពុងត្រូវបានរកដំណោះស្រាយ ។

យោងតាមការជូនដំណឹង របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត បានជម្រាបជូន បងប្អូនប្រជាពលរដុ្ឋខ្មែរដែលធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតទាំងអស់ ជាពិសេសម្ចាស់គណនីឈ្មោះ “រ៉េត រ៉ន ស្រលាញ់សន្តិភាព” ដែលបានបង្ហោះរូបភាពប្រជាពលរដ្ឋឈរតម្រង់ជួររង់ចាំប្រថាប់ត្រាប័ណ្ណព្រំដែនឱ្យបានជ្រាបថា  នៅបញ្ជរប្រថាប់ត្រាប័ណ្ណព្រំដែនចេញពីប្រទេសមានការកកស្ទះរយៈពេលប្រហែលជា៣០ ទៅ៤០នាទី មូលហេតុបណ្ដាលមកពី ៖ ១-ប្រជាពលរដ្ឋ និងអាជីវករខ្មែរ ចេញទៅប្រកបរបរអាជីវកម្ម រួមទាំងពលករ កម្មករ និងសិស្សានុសិស្សជាដេីម ។
២-បច្ចុប្បន្នប័ណ្ណព្រំដែនមានបិទ QR CODE សម្រាប់គ្រប់គ្រងទិន្នន័យអ្នកដំណើរចេញ-ចូល មានពេលខ្លះអុីនធឺណេតមានការរអាក់រអួល ធ្វើឱ្យមានការយឺតយ៉ាវក្នុងការស្គេនប័ណ្ណព្រំដែនចូលក្នុងប្រព័ន្ធ ។
៣-ចាប់ពីវេលាម៉ោង១៨:០០នាទីដល់ម៉ោង២១:០០នាទីយប់ ប្រជាពលរដ្ឋខ្មែរ-ថៃធ្វេីដំណេីរចេញពីប្រទេសថៃចូលមកកម្ពុជាមានចំនួនច្រើន ម៉្យាងវិញទៀតអនុវត្តតាមជំនាញអន្តោប្រវេសន៍តម្រូវឱ្យមន្ត្រីប្រថាប់ត្រាលេខកូដសម្គាល់លើប័ណ្ណព្រំដែនបន្ថែមទៀត ទើបបណ្ដាលឱ្យមានការកកស្ទះម្ដងម្កាល  ។
ករណីនេះ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរាយការណ៍ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងពិភាក្សារកដំណោះស្រាយជាមួយភាគីថៃ ធ្វើយ៉ាងណាដើម្បីកាត់បន្ថយការកកស្ទះជូនប្រជាពលរដ្ឋចេញ-ចូលបានឆាប់រហ័សជាងមុនតាមតែអាចធ្វើទៅបាន  ៕

Previous Post Next Post