ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា«សូមកូនៗខំប្រឹងប្រែងរៀនសូត្រ ហើយកុំបាត់ក្តីសង្ឃឹម ប៉ា និងបងៗ នឹងនៅជាមួយកូនៗរហូត»
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា«សូមកូនៗខំប្រឹងប្រែងរៀនសូត្រ ហើយកុំបាត់ក្តីសង្ឃឹម ប៉ា និងបងៗ នឹងនៅជាមួយកូនៗរហូត»

ភ្នំពេញៈ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ទៅកាន់កុមារដែលកំពុងរស់នៅក្នុងអង្គការផ្ទះបាយកុមារថា «សូមកូនៗ ខំប្រឹងប្រែងរៀនសូត្រ ហើយកុំបាត់ក្តីសង្ឃឹម ប៉ា និងបងៗ នឹងនៅជាមួយកូនៗរហូត» ។

ការថ្លែងបែបនេះ ក្នុងពិធីអញ្ជើញចូលរួមចែករំលែកក្ដីស្រលាញ់ទៅកាន់កុមារដែលរស់នៅក្រោមការមើលថែទាំរបស់ អង្គការផ្ទះបាយកុមារ នាឱកាសបុណ្យ ណូ អែល(Christmas) នាព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៣។
ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានជួបជុំជាមួយប្អូនៗដែលរស់នៅក្រោមការមើលថែទាំរបស់ អង្គការផ្ទះបាយកុមារជាថ្មីម្តងទៀត ដែលជានិច្ចជាកាល ឯកឧត្តមប្រធានតែងតែមកជួបប្អូនៗនៅក្នុងអង្គការផ្ទះបាយកុមារ ២ដង ក្នុងមួយឆ្នាំ ដើម្បីសួរសុខទុក្ខ និងនាំយកសម្ភារៈចាំបាច់មួយចំនួនមកឧបត្ថម្ភ និងចែកជូនដល់កូនៗ ប្អូនៗនៅអង្គការផ្ទះបាយកុមារ ជាពិសេសបង្កើតនូវបរិយាកាសរីករាយ បង្កើនភាពស្និទ្ធស្នាលជាមួយប្អូនៗផងដែរ ៕

Previous Post Next Post