ពិតជាហ៊ានមែន ! តើអ្នកណាជាម្ចាស់ទីតាំងការដ្ឋាន ដែលជីកកកាយនិងខួងភ្នំ យកធ្វើជាកម្មសិទ្ធរបស់ខ្លួន ?
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ពិតជាហ៊ានមែន ! តើអ្នកណាជាម្ចាស់ទីតាំងការដ្ឋាន ដែលជីកកកាយនិងខួងភ្នំ យកធ្វើជាកម្មសិទ្ធរបស់ខ្លួន ?

ភ្នំពេញ៖ ការដ្ឋានជីក កកាយ ខួងភ្នំ មួយកន្លែង ដែល ជាសម្បត្ដិរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅចំណុច ភ្នំបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។

យោងតាមរូបភាព ប៉ុន្មានសន្លឹក ដោយឃើញថាការដ្ឋានខាងលើ បើដំណើរការមកបានដោយរលូត មិនដឹង ថាមានច្បាប់មកពីខាងណា ដែលអនុញ្ញាត ឲ្យបុគ្គលខាងលើ ជីក កកាយ ភ្នំដែលជារបស់រដ្ឋ ដោយមិនមានសមត្ថកិច្ច និងអាជ្ញាធរពាក់ពន្ធណា អើពើ បន្តិចសោះឡើយ ។
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល រងចាំមើល ឯកឧត្តម អ៊ុនចិន្តា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម ឯកឧត្តមកែវរតនៈ រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល មានវិធានការបែបណា ចំពោះម្ចាស់ទីតាំងខាងលើ ដែលហ៊ាន ជីក កកាយ ខួងភ្នំ ដោយខុសច្បាប់ រំលោភយកជាកម្មសិទ្ធិ និងប្រយោជន៍ផ្ទាល់ខ្លួន យ៉ាងគឃ្លើនបែបនេះ ។
ប្រហែលម្ចាស់ទីតាំងខាងលើ មានលុយ មានអំណាច បុណ្យសក្តិ ទើបបានជាអជ្ញាធរក្នុងមូលដ្ឋាន មិនហ៊ានហាមឃាត់ទប់ស្កាត់ ឬក៏ ម្ចាស់ទីតាំងបិទមាត់អស់ហើយទេដឹង ។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !
Previous Post Next Post