កណ្តាល៖ ការដ្ឋានជីក កកាយ ដី មួយកន្លែង ដែល ជាសម្បត្ដិរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅចំណុច គល់ស្ពានសិត្បូ ស្ថិតក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
យោងតាមរូបភាព ប៉ុន្មានសន្លឹក ដែលអង្គភាពយើងទទួលបាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយឃើញថាការដ្ឋានខាងលើ បើដំណើរការមកបានដោយរលូត មិនដឹង ថាមានច្បាប់មកពីខាងណា ដែលអនុញ្ញាត ឲ្យបុគ្គលខាងលើ ជីក កកាយដីច្រាំងទន្លេ ដែលជារបស់រដ្ឋ ដោយមិនមានសមត្ថកិច្ច និងអាជ្ញាធរពាក់ពន្ធណា អើពើ បន្តិចសោះឡើយ ។ពលរដ្ឋនិងអង្គការសង្គមស៊ីវិល ស្នើសុំលោក ឃឹម សំភារ អភិបាល នៃគណៈអភិបាល ក្រុងតាខ្មៅ ជាពិសេស គឺឯកឧត្តម គង់សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល សូមលោកមានវិធានការ ចំពោះម្ចាស់កាដ្ឋានខាងលើ ដែលហ៊ាន ជីក កាយដីច្រាំងទន្លេ ដែលជាសម្បត្តិរដ្ឋ ដោយខុសច្បាប់ រំលោភយកជាកម្មសិទ្ធិ និងប្រយោជន៍ផ្ទាល់ខ្លួន យ៉ាងគឃ្លើនបែបនេះ ។ប្រហែលម្ចាស់ទីតាំងខាងលើ មានលុយ មានអំណាច បុណ្យសក្តិ ទើបបានជាអជ្ញាធរក្នុងមូលដ្ឋាន មិនហ៊ានហាមឃាត់ទប់ស្កាត់ ឬក៏ ម្ចាស់ទីតាំងបិទមាត់អស់ហើយទេដឹង ។ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !






