អង្គភាពយើងរួមទាំងសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព (ស.ស.យ.ស.ស)សូមសម្ដែងនូវការសោកស្ដាយ ចំពោះការឃាត់ខ្លួន លោក នួន មេសា ចាងហ្វាងសារព័ត៌មានCNM
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អង្គភាពយើងរួមទាំងសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព (ស.ស.យ.ស.ស)សូមសម្ដែងនូវការសោកស្ដាយ ចំពោះការឃាត់ខ្លួន លោក នួន មេសា ចាងហ្វាងសារព័ត៌មានCNM

ភ្នំពេញ៖ ក្នុងនាមខ្ញុំបាទ ជាអ្នកសារព័ត៌មាន និងជាសម៉ាជិក នៃសមាគម សម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព សូមសម្ដែងនូវការសោកស្ដាយជាខ្លាំងក្រោយទទួលដំណឹងថា លោក នួន មេសា ចាងហ្វាងសារព័ត៌មានCNM ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅរាជធានីភ្នំពេញ កាលពីព្រលប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ពីបទ«កំហែងយក»។

ដោយមើលឃើញថាកន្លងមកលោក នួន មេសាតែងតែធ្វើព័ត៌មាន គោរពតាមក្រមសីលធម៌និងវិជ្ជាជីវៈត្រឹមត្រូវ ផ្សព្វផ្សាយតាមប្រភព និងធ្វើបទសម្ភាសន៍ និយាយការពិតរាយការណ៍លឿន រហ័សគ្រប់ជ្រុងជ្រោយ ប៉ុន្តែរូបលោក បែរជាជួបរឿងនឹកស្មានមិនដល់ ដោយត្រូវឃាត់ខ្លួនពីបទ”កំហែងយក”ទៅវិញ ហើយអ្វីដែលចម្លែកនោះ គឺដំណើរការ នៃការឃាត់ខ្លួនលោក ត្រូវបានគេលាក់បាំងអស់រយៈពេល២ថ្ងៃ២យប់!
ពោលគឺ រហូតដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ទើបមានការបញ្ជាក់ថាលោក នួន មេសា ពិតជាត្រូវបានឃាត់ខ្លួនពិតប្រាកដមែន..!។
ប្រភពពីគ្រួសារលោក នួន មេសា បានអះអាងថាៈ ដើមចមដំបូង គឺលោកនួន មេសា ទទួលបានឯកសារនៃភាពមិនប្រក្រតីមួយចំនួនរបស់ក្រុមហ៊ុនធំមួយ រួចលោកក៏ធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនពាក់ព័ន្ធនោះ ដើម្បីសុំការបំភ្លឺ។
លុះដល់រសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ម្ចាស់ក្រុមហ៊ុនពាក់ព័ន្ធនោះ បានណាត់លោក នួន មេសា ឱ្យមកជួបនៅភោជនីយដ្ឋានមួយកន្លែង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីធ្វើការបំភ្លឺ!មិនដូច្នេះអី ពេលមកជួបស្រាប់តែសមត្ថកិច្ចឃាត់ខ្លួនលោក នួន មេសា យកមកសួរនាំតែម្ដង។
យោងតាម អាត់សំឡេង(សារសំលេង) ពីអ្នកសារព័ត៌មាន នៅក្នុងគ្រុបតេឡេក្រាម បានឱ្យដឹងថា ក្រោយឃាត់ខ្លួនភ្លាមៗ សមត្ថកិច្ច បានព្យាយាមលាក់បាំងចំពោះដំណឹងនៃការឃាត់ខ្លួនលោក នួន មេសា ហើយទើបនឹងភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។
ជុំវិញការឃាត់ខ្លួនលោក នួន មេសា នេះដែរ សមាគមយើង ពុំអាចធ្វើការសន្និដ្ឋានឬវិនិច្ឆ័យ ទៅលើចំណាត់ការ និងការអនុវត្តច្បាប់ របស់សមត្ថកិច្ចនោះឡើយ..ប៉ុន្តែ អង្គភាពយើង រួមទាំងសម៉ាជិកនៃសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព សូមសម្ដែងនូវការសោកស្ដាយ ចំពោះធនធានមនុស្ស និងជាអ្នកសារព័ត៌មាន ដែលបានចូលរួមជួយការងារសង្គម យ៉ាងសកម្មដូច លោក នួន មេសា ដែលអាចប្រឈម និងការឃុំខ្លួន អស់សេរីភាព បាត់បង់ឱកាស ជួបជុំប្រពន្ធកូន..!។
ឆ្លៀតក្នុងឱកាសនេះ អង្គភាពយើង និងសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព សូមស្នើសុំដល់ដើមបណ្ដឹង រួមនិងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាយោគយល់អធ្យាស្រ័យ និងអនុគ្រោះ ដោះលែងលោក នួន មេសា ឱ្យមានសេរីភាព ដើម្បីឱ្យលោក បានចូលរួមបម្រើការងារជួយសង្គមតាមវិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន និងបានជួបជុំក្រុមគ្រួសារវិញផង៕

Previous Post Next Post