អ្នកសារព័ត៌មានរាប់សិបនាក់ កំពុងតាមដាន ចំណាត់ការរបស់សមត្ថកិច្ច ដែលកោះហៅ លោក នួន មេសា ឱ្យចូលបំភ្លឺ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អ្នកសារព័ត៌មានរាប់សិបនាក់ កំពុងតាមដាន ចំណាត់ការរបស់សមត្ថកិច្ច ដែលកោះហៅ លោក នួន មេសា ឱ្យចូលបំភ្លឺ"

ភ្នំពេញ៖ លោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM ត្រូវនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ កោះហៅឱ្យចូលបំភ្លឺ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

ប៉ុន្តែរូបលោកសម្រេចចូលបំភ្លឺ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ពោលគឺ បំភ្លឺមុនកាលបរិច្ឆេទ០៤ថ្ងៃ ស្របពេលដែលរូបលោក បានជួបនិងធ្វើការសម្របសម្រួល ជាមួយដើមបណ្ដឹងរួចរាល់ហើយ ជុំវិញការចូលបំភ្លឺរបស់លោក នួន មេសា នេះដែរ គឺស្ថិតក្រោមក្រសែភ្នែកអ្នកសារព័ត៌មានទូទាំងប្រទេស។
ក្នុងនោះ ក៏មានអ្នកសារព័ត៌មាន មួយចំនួន បានមកយកព័ត៌មាន នៅមុខទីតាំងអគ្គស្នងការនគរបាលជាតិ ក្បែរគល់ស្ពានអាកាសក្បាលថ្នល់ ដើម្បីលើកទឹកចិត្តឱ្យលោក នួន មេសា ផង និងតាមដាន ការអនុវត្តច្បាប់លើលោក នួន មេសា ។
ទាក់ទិនរឿងនេះលោក នួន មេសា បានថ្លែងប្រាប់ សារព័ត៌មានឲ្យដឹងដែរថា  មូលហេតុដែលសមត្ថកិច្ចកោះហៅ រូបលោកឱ្យចូលបំភ្លឺគឺពាក់ព័ន្ធស្ថាប័ន CNM របស់លោកផ្សាយរិៈគន់ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក រួមនិងការនេសាទ ដោយខុសច្បាប់ក្នុងសមុទ្រកម្ពុជា។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹកបានអនុញ្ញាតឱ្យលោក នួន មេសា ចូលជួប និងសម្ដែងការគួរសម ដើម្បីឈានដល់ការសម្របសម្រួល បញ្ហាខាងលើនេះ។
គួរម្លឹកថា លោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM ធ្លាប់ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌ ឃាត់ខ្លួនម្ដងរួចមកហើយ កាលពីថ្ងៃទី០៤ធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៤.ខែ.ឆ្នាំដដែល ទើប តុលាការរាជធានីភ្នំពេញ ដោះលែងវិញ! ស្រាប់តែឥឡូវត្រូវនាយកដ្ឋានព្រហ្មទណ្ឌ កោះហៅឱ្យលោក នួន មេសា ចូលបំភ្លឺជាថ្មីម្ដងទៀត ពាក់ព័ន្ធការផ្សព្វផ្សាយ រិៈគន់ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក ។
ពាក់ព័ន្ធទៅនឹងករណីខាងមហាជន និងអ្នកសារព័ត៌មានរង់ចាំមើល ថា ជោគវាសនារបស់ លោក នួន មេសា អាចរួចផុត ពីរការចោទប្រកាន់ (ពីបទបរិហារកេរ្តិ៍នេះដែរឬយ៉ាងណា) ៕

Previous Post Next Post