ពលរដ្ឋអស់ជំនឿលើការសន្យាខ្យល់ របស់សមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរម៉កសន្តិភាព ពាក់ព័ន្ធការធ្វើប័ណ្ណសមធម៌(ប័ណ្ណក្រីក្រ)
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ពលរដ្ឋអស់ជំនឿលើការសន្យាខ្យល់ របស់សមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរម៉កសន្តិភាព ពាក់ព័ន្ធការធ្វើប័ណ្ណសមធម៌(ប័ណ្ណក្រីក្រ)

ភ្នំពេញ÷ពលរដ្ឋរអ៊ូរទាំ និងការរង់ចាំ ពាក់ព័ន្ធការស្នើសុំធ្វើប័ណ្ណសមធម៌ ( ប័ណ្ណក្រីក្រ) តាមរយៈសមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរម៉កសន្តិភាព កាលពីថ្ងៃ ទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅមុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាតិកាទី ៧ ។

ដោយកាលពីដំបូង សមាគមនេះ បានសន្យាជូនពលរដ្ឋ ថានឹងប្រគល់ប័ណ្ណសមធម៌ នេះមុនពេលបោះឆ្នោត ជាក់ស្តែង រហូតមកដល់បច្ចុប្បន្ន ជិតមួយឆ្នាំទៅហើយ នៅឡើយមិនទាន់បានប័ណ្ណសមធម៌ យកមកប្រើការនោះទេ  ដោយពួកគាត់ជាមនុស្សចាស់ជរា ត្រូវការទៅពេទ្យ និងពិនិត្យសុខភាពផ្សេងៗជាច្រើនទៀត ។
ពលរដ្ឋស្នើដល់ ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ជួយត្រួតពិនិត្យលើករណីនេះផង ៕

Previous Post Next Post