ក្មេងប្រុសម្នាក់ក្អួត និងហូរឈាមអស់ ៦០% តាមមាត់ និងទ្វារបាត ដោយសាររលាកសួត និងដំបៅក្រពះធ្ងន់ធ្ងរ
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្មេងប្រុសម្នាក់ក្អួត និងហូរឈាមអស់ ៦០% តាមមាត់ និងទ្វារបាត ដោយសាររលាកសួត និងដំបៅក្រពះធ្ងន់ធ្ងរ

ភ្នំពេញ÷មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីជោគជ័យក្នុងការជួយសង្រ្គោះជីវិត កុមារអាយុ៤ឆ្នាំម្នាក់មកពីខេត្តកំពង់ឆ្នាំង បន្ទាប់ពីធ្វើការសង្រ្គោះបន្ទាន់ដោយជំនួយស្នប់ដង្ហើម និងឆ្លុះក្រពះឃាត់ឈាមព្រមជាមួយនិងការបញ្ចូលឈាម ១៥ប្លោក និងចម្រោះប្លាកែតអស់ ៤ ប្លោក។

មុនមកដល់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ, កុមារដែលមានជំងឺរលាកសួត និងដំបៅក្រពះរូបនេះ បានបាត់បង់ឈាមរហូតដល់ ៦០%ទៅហើយដោយអាការៈក្អួត និង ហូរឈាមតាមទ្វារបាត។

បន្ទាប់ពីថែទាំ និងព្យាបាលរយៈពេល២៣ថ្ងៃ យ៉ាងយកចិត្តទុកដាក់ដោយក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ រួចមក, បច្ចុប្បន្នកុមាររូបនេះបានជាសះស្បើយ និងត្រលប់ទៅផ្ទះវិញជាមួយស្នាមញញឹមយ៉ាងរីករាយ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ដែលតែងតែបរិច្ចាគថវិកា ដើម្បីរួមគ្នាសង្រ្គោះជីវិតទារក កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕
(ដកស្រង់ផេកផ្លូវការមូលនិធិពេទ្យគន្ធបុប្ផាកម្ពុជា។

Previous Post Next Post