ព្រោះតែសាច់ជ្រូក ២គីឡូ ធ្វើឲ្យបុរសម្នាក់នេះ ដេញចាប់ផ្អើលពេញចំការ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ព្រោះតែសាច់ជ្រូក ២គីឡូ ធ្វើឲ្យបុរសម្នាក់នេះ ដេញចាប់ផ្អើលពេញចំការ"

កំពង់ធំ÷បុគ្គលម្នាក់ ដេញចាប់យកសាច់ជ្រូកចំនួន២គីឡូក្រាម ពីរពលរដ្ឋ ដែលមកលក់នៅក្នុងចំការ មួយកន្លែងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំនុចភូមិត្រពាំងត្រឡាច ឃុំមានរិទ្ឋ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

យោងតាមសម្ដីពលរដ្ឋ ដែលជាអ្នកជិះម៉ូតូដើរលក់បន្លែ ត្រី សាច់ បន្តិចបន្តួចគ្រាន់បានចិញ្ចឹមជីវិត គ្រួសារប្រចាំថ្ងៃ គាត់បានរៀបរាប់ ប្រាប់មកកាន់អង្គភាពយើងថា នៅពេលដែលគាត់ជិះម៉ូតូ មានដឹកបន្លែនិងសាច់ជ្រូកចំនួន  ២គីឡូ យកទៅឲ្យពលរដ្ឋដែលនៅក្នុងចំការមួយកន្លែង   ពេលនោះ ត្រូវបានបុគ្គលម្នាក់ ដេញតាមឃាត់ម៉ូតូរបស់គាត់ឲ្យឈប់ ដើម្បីចាប់ដកយកសាច់ជ្រូក ដោយមិនអនុញ្ញាត ឲ្យយកសាច់ជ្រូកពីខាងក្រៅ ចូលទៅក្នុង ដោយបុគ្គលខាងលើបានអះអាងថា តំបន់នេះគេបានដេញថ្លៃយកអស់ហើយ អញ្ចឹងមិនអនុញ្ញាតឱ្យយកសាច់ជ្រូកពីក្រៅមកចូលតំបន់របស់ខ្លួននោះទេ។
ប្រជាពលរដ្ឋនៅក្នុងតំបន់នោះកើតទុក្ខមិនសុខចិត្ត និងទង្វើរបស់បុគ្គលខាងលើ ដែលបានមកហាមឃាត់ និងចាប់សាច់ជ្រូក ២គីឡូ ដែលពួកគាត់ទិញមកពីរខាងក្រៅ ។
ជាចុងក្រោយ ពួកគាត់បានស្នើសុំ ឯកឧត្តម ងួនរតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងមន្ត្រីពាក់ព័ន្ធនៅក្នុងស្រុកសណ្ដាន់ ជួយត្រួតពិនិត្យលើបុគ្គលខាងលើ តើរូបគេជាអ្នកណា ហើយមានតួនាទីអ្វី ទើបបានជារូបគេអះអាងថា គេបានដេញថ្លៃតំបន់នេះអស់ហើយ មិនអនុញ្ញាតឲ្យ ពលរដ្ឋទិញសាច់ជ្រូកពីក្រៅមកនោះ ៕

Previous Post Next Post