ព្រៃវែង÷សេចក្តីប្រកាសដំណឹង:ពុកម៉ែបងប្អូនបើបានជួបប្រទះឃើញជនសង្ស័យម្នាក់ដែលមានរូបដូចខាងក្រោមត្រូវជាប្អូនបង្កើត ទាញពូថៅ កា-ប់លើបងស្រី-បង្កើតនិងប្ដីរងរបួសធ្ងន់រួមទាំងក្មួយប្រុសម្នាក់រងរបួសស្រាល។
 |
ហេតុការណ៏នេះកេីតឡើងនៅវេលាម៉ោង ៧និង១០ នាទីយប់ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិព្រែករាំង ឃុំបន្លិចប្រាសាទ ស្រុកពាមរក៏ ខេត្តព្រៃវែង។
ប្រភពឱ្យដឹងពីបងប្អូនប្រជាពលរដ្ឋបញ្ជាក់ប្រាប់ដោយសារព័ត៌មានយើងហើយដឹងថាមុនពេលកើតហេតុជនសង្ស័យខាងលើអង្គុយផឹកនៅផ្ទះរបស់ខ្លួនក្បែរផ្ទះកើតហេតុ ក្រោយពីផឹកចប់ជនសង្ស័យក៏កាន់ពូថៅដើរសំដៅមកផ្ទះជនរងគ្រោះ រួចក៏ឈ្លោះប្រកែកគ្នារឿងដីកេរ្តិ៍ម្ដាយ ស្រាប់តែជនសង្ស័យកា-ប់ទៅលើជនរងគ្រោះ ដោយមិនញញើតដៃ បណ្ដាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យក៏គេចខ្លួនបាត់ស្រមោល៕
សូមជម្រាមផងដែរថា បើពុកម៉ែបងប្អូនបានឃើញ ជនសង្ស័យដូចនៅក្នុងរូបភាពខាងលើ នៅកន្លែងណាសុំបងប្អូនជួយរាយការណ៍ជូនមកខាងជនរងគ្រោះ និងមានប្រាក់ឧបត្ថម្ភចំនួន ២លានរៀល ដោយជួយទំនាក់ទំនងមកកាន់លេខរបស់ជនរងគ្រោះ.០១៥ ៣៧៧ ៣៦៦/០១២៨០ ២៩ ១៩។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងកំពុងស្វែងរកជនសង្ស័យខាងលើដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់៕