ខេត្តតាកែវ៖ យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ បានប្រាប់មកកាន់អង្គភាពសារព័ត៌មានយើងថា ទីតាំងផលិតបារីមួយកន្លែងស្ថិតនៅផ្ទៃដីធំមួយជាឃ្លាំងអិលខេហ្សិតអេចអេសធី(LKZ HST STORE) ដោយ មានសន្តិសុខជនជាតិខ្មែរយាមកាមយ៉ាងតឹងរឹង សង្ស័យផលិតបារីគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ។
ប្រភពបានឲ្យដឹងទៀតថា ទីតាំងមួយកន្លែងនោះបានកំពុងមមាញឹក ដោយការផលិតនៅបារីខុសច្បាប់ និងក្លែងក្លាយ ដែលមានថៅកែជាជនជាតិចិន ដោយឲ្យអ្នកគ្រប់គ្រង និងបុគ្គលិកជាជនជាតិខ្មែរ។ក្រុមឈ្មួញទាំងនោះ មានចេតនា ក្នុងបទល្មើសគេចពន្ធគយ បំបាត់ចំណូលពន្ធ ចូលរដ្ឋ លួចបង្កើតទីតាំងផលិតបារីម៉ាកថ្លៃៗ បណ្តាលឱ្យខូចគុណភាពនិងសុខភាពអ្នកប្រើប្រាស់ជាពិសេសថ្លែងបន្លំផលិតផលក្រុមហ៊ុនបារីផ្សេងៗដែលគេបានបង់ពន្ធចូលរដ្ឋយ៉ាងត្រឹមត្រូវ។ចំពោះបារីដែលកំពុងដំណើរការផលិតយ៉ាងសកម្ម ព្រមទាំងមានសន្តិសុខយាមកាមយ៉ាងតឹងរឹងបំផុតនោះ កំពុងសម្រុកផលិតបារី ដើម្បីនាំចេញទៅប្រទេសជិតខាងតាមច្រកព្រំដែន ក្នុងភូមិសាស្ត្រខេត្តតាកែវ គឺមិនមានមន្រ្តី ឬជំនាញណាចុះមកធ្វើការពិនិត្យ ឬអន្តាគមន៍នោះទេ ពោលគឺបណ្តែតបណ្តោយឲ្យការផលិតបារីមានចេតនា ក្នុងបទល្មើសគេចពន្ធគយ បំបាត់ចំណូលពន្ធ ចូលរដ្ឋ លួចបង្កើតទីតាំងផលិតបារីម៉ាកថ្លៃៗ បណ្តាលឱ្យខូចគុណភាពនិងសុខភាពអ្នកប្រើប្រាស់ជាពិសេសថ្លែងបន្លំផលិតផលក្រុមហ៊ុនបារីផ្សេងៗដែលគេបានបង់ពន្ធចូលរដ្ឋយ៉ាងត្រឹមត្រូវ ពោល គឺដំណើរការបានយ៉ាងរលូន។ជាការសំណូមពររបស់ប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ សុំស្នើសុំដល់ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធាន គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងលោក ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ មេត្តាចាត់មន្រ្តីជំនាញចុះទៅពិនិត្យនិងមានវិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងផលិតបារីខុសច្បាប់ ដែលធ្វើប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរចំពោះអ្នកប្រើប្រាស់និងជាពិសេសប៉ះពាល់ដល់ម៉ាក់បារីផ្សេងៗដែលគេបានបង់ពន្ធចូលរដ្ឋចូលជាតិយ៉ាងត្រឹមត្រូវ នេះផង។សូមបញ្ជាក់ថាកន្លងមក ប្រធានសន្តិសុខរបស់ទីតាំងផលិតបារីនេះ ក៏ធ្លាប់ត្រូវបានប្តឹងអ្នកសារព័ត៌មាន មួយរូបផងដែរ ដែលអ្នកសារព័ត៌មាននោះ ចុះផ្សាយពីភាពមិនក្រក្រី នៃទីតាំងផលិតបារីរបស់ខ្លួន ប៉ុន្ដែក្រោយមក រឿងប្តឹងអ្នកសារព័ត៌មាននោះ ក៏ស្ងាត់ទៅវិញ៕





