ភ្នំពេញ÷អ្នកធ្វើដំណើរតាមដងផ្លូវ រអ៊ូរទាំ និងការដែលអាជីវករដាក់តាំងលក់ទំនិញ ក៏ដូចជា ដោះដូរទំនិញនៅពេលយប់ ដែលបង្កាកក់ស្ទះចរាចរណ៍ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមក តាមបណ្ដោយផ្លូវ ២៣០ ត្រង់ចំណុចស្តុបកោសដូង ទៅស្តុបបាមាន់ចែ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីរប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវ ២៣០ បានលើកឡើង ថា នៅពេលដែលឆ្លងកាត់ទីនោះម្ដងៗ ពួកគាត់ពិបាកខ្លាំងណាស់ ស្ទះចរាចរណ៍ ចំណាយពេលយូរ ដោយសារតែការដោះដូរទំនិញ ក៏ដូចជាការតាំងលក់ពេញផ្លូវ យ៉ាងអាណាធិបតេយ្យ ដោយមិនរំខានដល់អាជ្ញាធរក្នុងមូលដ្ឋាន ជាពិសេសគឺនៅពេលយប់មិនចាំបាច់ឆ្លងកាត់នៅទីនោះទេរកផ្លូវជិះមិនឃើញតែម្ដង។ជាក់ស្ដែងនៅយប់ ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៤ អង្គភាព MNSP NEWS យើងបានចុះទៅដល់ទីតាំង តាមបណ្ដោយផ្លូវ ២៣០ ត្រង់ចន្លោះ ស្តុបកោះដូង និងស្តុបបាមាន់ចែ ដើម្បីផ្ដិតយករូបភាពមួយចំនួន ដោយឃើញថាអាជីវករ នៅទីនោះ បានយកផ្លូវសាធារណៈ ដាក់តាំងលក់ និងដោះដូរទំនិញយ៉ាងអាណាធិបតេយ្យពិតប្រាកដមែន។មហាជននិងអង្គការសង្គមស៊ីវិល រងចាំមើល ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈភិបាលរាជធានីភ្នំពេញ លោក ជាពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក មានចំណាត់ការបែបណាចំពោះការ ដែលយកផ្លូវសាធារណៈ មកប្រកបអាជីវកម្ម យ៉ាងអាណាធិបតេយ្យបែបនេះ ឬក៏ទទួលលាបសក្ការៈពីក្រុមអាជីវករទាំងនោះ ទើបបានជាបណ្ដែតបណ្ដោយឱ្យមានការដាក់លក់និងដោះដូរទំនិញពេញផ្លូវ តើឯណាទៅសោភ័ណ្ឌភាពទីក្រុងស្អាត ៕ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !










