លោកបិក សារឿន នាយរងប៉ុស្តិ៍ច្រក៤០០ មេឈ្មួញដុះស្លែ បានរកស៊ីនាំបារីនិងស្រាបៀរឆ្លងដែន ទៅប្រទេសថៃដោយរលូន"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកបិក សារឿន នាយរងប៉ុស្តិ៍ច្រក៤០០ មេឈ្មួញដុះស្លែ បានរកស៊ីនាំបារីនិងស្រាបៀរឆ្លងដែន ទៅប្រទេសថៃដោយរលូន"

ខេត្តបាត់ដំបង៖ បើយោងតាមប្រភពពីប្រជាពលរដ្ឋនិងមន្រ្តីយោធាប្រចាំតំបន់ បានលើកខ្សេបៗឡើងថាលោក បិក សារឿន រងប៉ុស្ដិ៍ច្រក៤០០ ដុះស្លែបាននាំបារីនិងស្រាបៀរនាំចេញទៅប្រទេសថៃដោយរលូន រួមការសហការណ៍ជាមួយនាយប៉ុស្ដិ៍ឈ្មោះ ម៉ី ណាន់ ប្រចាំច្រក៤០០ ជារៀងរាល់ថ្ងៃនៅម៉ោង៧យប់តែងតែឃើញឡានកែច្នៃដឹកពេញៗទៅច្រក៤០០ដោយដាក់ស្ដុបនៅក្នុងឃ្លាំងនៅទីនោះ។
ជាក់ស្តែងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ ក្រុមអ្នកសារព័ត៌មានយើង បានទៅច្រក៤០០ បានឃើញឡានកែច្នៃដឹកជញ្ជូន ដូចពលរដ្ឋនិងមន្រ្ដីយោធាលើកឡើងពិតមែន ដោយដឹកទំនិញពេញរួមទាំងស្រាបៀរដឹកចូលឃ្លាំងនៅជាប់និងប៉ុស្ដិ៍។
ករណីរឿងបារីនិងស្រាបៀរសម្រុកដឹកទៅច្រក៤០០នោះលោក ម៉ីណាន់ នាយប៉ុស្ដិ៍ច្រក៤០០បានលើកឡើងថាបារីស្រាបៀរពិតជាមានមែនតែសំរាប់នាំចេញគឺលក់អោយកងកម្លាំងជួរមុខតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល សង្ឃឹមថា លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងកម្លាំងត្រួតពិនិត្យនៅបារីស្រាបៀរដែលសម្រុកដឹកទៅច្រក ៤០០ នោះផងទាន ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Previous Post Next Post