បទល្មើសដឹកជញ្ជូនឈើមិនចាប់បែរជាមកចាប់ អ្នកសារព័ត៌មានសូមសរសើរដោយស្មោះ មន្ត្រីជំនាញនៅស្រុកកែវសីមា (វគ្គ៣)
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បទល្មើសដឹកជញ្ជូនឈើមិនចាប់បែរជាមកចាប់ អ្នកសារព័ត៌មានសូមសរសើរដោយស្មោះ មន្ត្រីជំនាញនៅស្រុកកែវសីមា (វគ្គ៣)

មណ្ឌលគិរី÷ អ្នកសារព័ត៌មានចំនួន ៨នាក់ មកពីស្ថាប័នចំនួន៣ ត្រូវបានសមត្ថកិច្ចស្រុកកែវសីមា ឃាត់ខ្លួន  នាល្ងាចថ្ងៃទី១៤ខែមីនាឆ្នាំ២០២៤ នៅបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។

បើយោងតាមសម្តី របស់មន្ត្រីស្រុកកែវសីមា ក្រោយទទួលមានព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ ថាបានប្រព្រឹត្តសកម្មភាពប្រដេញរថយន្ត និងកំហែងយកប្រាក់ ពីអ្នកដឹកឈើ យកទៅសង់ផ្ទះនៅភូមិសាស្ត្រឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យ ដែលមន្ត្រីប្រចាំតំបន់ មិនអើពើ អនុវត្តន៍ច្បាប់ ។
ក្រុមឈ្មួញដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យទាំងយប់ ក្នុងនាមជាមន្ត្រីបម្រើការងារជូនប្រជាពលរដ្ឋធ្វើការឆក់ល្វែង  បែរជាឆ្លើយថាដឹកឈើយកទៅធ្វើផ្ទះ ចំណែកមន្ត្រី ដែលកំពុងតែងងុយដេក បន្ទាប់ពីបានលឺថាមានពាក្យបណ្តឹង របស់នាយឈ្មួញដុះស្លែ ដែលជាខ្សែបណ្តោយរបស់ខ្លួន ចាប់ផ្តើមអនុវត្តតាមពាក្យបណ្តឹងតើលោកឧត្តមសេនីយ៍ទោ ឡោសុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ជួយបកស្រាយបានទេ ចំពោះបញ្ហានេះ ក្នុងនាមជាមន្ត្រីដែលបំរើការងារជូនប្រជាពលរដ្ឋ ?
ក្នុងនាមឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ជាមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ តើឯកឧត្តមយល់យ៉ាងណាវិញចំពោះភូមិសាស្ត្រ ដែលកំពុងតែបង្កើតបទល្មើសកាត់ទន្ទ្រានបំផ្លាញព្រៃឈើយ៉ាងអាណាធិបតេយ្យយ៉ាងនេះ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគួរតែចាត់វិធានការយ៉ាងណាវិញចំពោះលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរី ដែលទុកបណ្តែតបណ្តោយ អោយមានបទល្មើសកាប់ទន្ទា្រនឈើនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមនេត្រភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមមេត្តា ជួយអន្តរាគមន៍ ក្នុងករណីចាប់ខ្លួនអ្នកសារព័ត៌មានចំនួន៨នាក់មានប្រុសចំនួន៦នាក់និងស្រី២នាក់ដោយអនុគ្រោះ ចំពោះប័ណ្ណសារព័ត៌មានដែលផុតកំណត់ ដោយសារ ធ្វើការស្នើសុំទៅក្រសួងហើយ តែមិនទាន់ទទួលបានប័ណ្ណ។
តាមសេចក្តីរាយការណ៍នៅព្រឹកទី១៦.០៣.ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរីបានបញ្ជូនខ្លួនអ្នកកាសែត ចំនួន៨នាក់ក្នុងនោះស្រី០២នាក់ ទៅកាន់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគីរី ដើម្បីធ្វើការសាកសួរ ពីបទ(កំហែងយកប្រាក់ជាង៤០ ម៉ឺនរៀល)តាមបណ្តឹងរបស់អ្នកដឹកឈើ ។បើយោងតាម សេចក្តីរាយការណ៍ពីខេត្តមណ្ឌលគីរី។

ពាក្យចាស់តែងពោលថា ចេះឯងឲ្យក្រែងចេះគេ បើមិនមានភ្លើងខៀវពីមន្ត្រីគ្រាប់ល្ពៅទេ តើឈ្មួញទាំងនោះ ដឹកជញ្ជូនកើតទេ លោកម្ចាស់?អង្គភាពអ្នកសារព័ត៌មានយើងសូមទទូចស្នើសុំដល់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាបើកការស៊ើបអង្កេតចំពោះមន្ត្រីក្រោមឱវាទនៅខេត្តមណ្ឌលគិរីដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Previous Post Next Post