ខេត្តកណ្តាល÷ទីតាំងបង្កប់លួចលាក់ផលិតភេសជ្ជៈម៉ាក (B smart)មួយកន្លែង ដែលស្ថិតនៅ ផ្លូវលំមួយកន្លែង ក្នុងភូមិស្វាយរលំ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ប្រភពពីប្រជាពលរដ្ឋរស់នៅទីតាំងខាងលើ រួមទាំងព្រះសង្ឃ ដែលធ្វើដំណើរ ឆ្លងកាត់បានប្រាប់អង្គភាពយើងឲ្យដឹងថា ទីតាំងខាងលើ បានផលិតភេសជ្ជៈម៉ាក B Smart សង្ស័យមិនមានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធនានាផងដែរ មិនតែប៉ុណ្ណោះ ទីតាំងខាងលើបានបង្ហូរទឹកស្អុយ ចូលប្រឡាយ តាមដងផ្លូវសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ចំពោះពលរដ្ឋដែលរស់នៅជិតទីតាំងខាងលើ រួមទាំងអ្នកដំណើរ ដែលឆ្លងកាត់នៅទីនោះ ជាពិសេសក្មេងតូចៗ ដែលងាយនិងកើតមានជំងឺផង ។ជាក់ស្ដែងនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៤ អង្គភាពសារព័ត៌មានយើង បានចុះទៅដល់ទីតាំង ឃើញថាមានការបង្ហូរទឹកស្អុយ ចូលទៅប្រឡាយទឹកតាមដងផ្លូវសាធារណៈ ជាប់ផ្ទះដែលប្រជាពលរដ្ឋរស់នៅ ពិតប្រាកដមែន ដោយមិនអស់ចិត្ត អង្គភាពយើង បានសាកសួរព័ត៌មានបន្ថែម ជាមួយមន្ត្រីដែលប្រចាំការ នៅមន្ទីរ៉ែនិងថាមពលខេត្តកណ្ដាល ដែលនៅជាប់របងជាមួយនឹងទីតាំងខាងលើ លោកបានបញ្ជាក់ថាចំពោះទីតាំងខាងលើ មន្ទីរ៉ែនិងថាមពលមិនបានដឹងនោះទេ តែលោកក៏ធ្លាប់បានប្ដឹងទៅមន្ទីរបរិស្ថានខេត្ត កន្លងមកដែរ ពេលនោះមន្ទីរបរិស្ថានខេត្ត បានចុះធ្វើកិច្ចសន្យារួចរាល់ហើយ តែទីតាំងខាងលើនៅតែបន្តដំណើរការដដែល។ពលរដ្ឋនិងអង្គការសង្គមស៊ីវិល ស្នើសុំលោក ឃឹម សំភារ អភិបាល នៃគណៈអភិបាល ក្រុងតាខ្មៅ ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ជាពិសេស លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល សូមលោកមានវិធានការ និងចាត់មន្ត្រីជំនាញ ស៊ើបអង្កេត ទីតាំងខាងលើនេះផង ពីព្រោះវាអាចប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ ដែលនៅជិតទីតាំងខាងលើនេះយ៉ាងធ្ងន់ធ្ងរ ។ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !












