សាច់ជ្រូកនាំចូលខុសច្បាប់ពីប្រទេសថៃយកទៅលក់ឲ្យពលរដ្ឋខែ្មរ ដោយមិនមានការត្រួតពិនិត្យបានត្រឹមត្រូវ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សាច់ជ្រូកនាំចូលខុសច្បាប់ពីប្រទេសថៃយកទៅលក់ឲ្យពលរដ្ឋខែ្មរ ដោយមិនមានការត្រួតពិនិត្យបានត្រឹមត្រូវ"

បាត់ដំបង÷សាច់បង្កក់ប្រម៉ាណ២០០គីឡូក្រាម នាំចូលដោយខុសច្បាប់ មកពីប្រទេសថៃតាមច្រករបៀង ដែលគេហៅថាច្រក៩០.៩០ ស្ថិតនៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ។

តាមប្រភពពីរកម្មករដឹកជញ្ជូនសាច់ជ្រូកខាងលើបានប្រាប់មកកាន់អង្គភាពយើងថា សាច់ជ្រូកនេះ ពួកគាត់ដឹកមកពីផ្សារមួយនៅប្រទេសថៃ យកទៅឲ្យអាជីវកលក់នៅផ្សារម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយការដឹកជញ្ជូនតាមរទេះ ឆ្លងកាត់គោលដៅនិមួយៗ មិនមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ជាពិសេសគឺច្រកនេះតែម្តង ។
បើបែបនឹងតើពលរដ្ឋរំពឹងអ្វី តើអ្នកណាជាអ្នកទទួលខុសត្រូវ ចំពោះសុខភាពរបស់ពលរដ្ឋយើង ទាំងដែលសាច់ជ្រូក ដឹកនាំចូលដោយមិនមានការត្រួតពិនិត្យ និងឆ្លងកាត់ ពសុពេទ្យសត្វ ឲ្យបានត្រឹមត្រូវ ។
ពលរដ្ឋស្នើសុំដល់ ឯកឧត្តម សុខលូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ជួយត្រួតពិនិត្យគោលដៅច្រករបៀងខាងលើនេះផង ដោយពួកគាត់មានការព្រួយបារម្ភ ចំពោះសុខភាពរបស់ពួកគាត់ និងប្រជាជនខ្មែរយើងទាំងអស់គ្នា ។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ

Previous Post Next Post