ខេត្តត្បូងឃ្មុំ ៖ ម្ចាស់ហាងទូរស័ព្ទឈ្មោះ ពិសិដ្ឋ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរាយរ៉ាប់ទាំងទឹកភ្នែកថា មន្រ្តីគយ ចាប់យកទៅអស់ហេីយ ទូរស័ព្ទមួយទឹក គ្នាទិញពីអ្នកភូមិក៏ប្រម៉ូលយកទៅអស់ដែរ ដោយមន្រ្តីគយទាំងនោះថា យកទៅបង់ពន្ធ ទូរស័ព្ទខ្លះ ដែលបងប្អូនយកមកជួសជុល ក៏ប្រមូលយកទៅបង់ពន្ធដែរ ។
ប្រភពពីម្ចាស់ហាងទូរសព្ទខាងលើបានរៀបរាប់ នៅរសៀលថ្ងៃទី ៣១ ឧសភា ឆ្នាំ២០២៤ នេះ ឲ្យដឹងថា ៖ ការដកហូតទូរសព្ទ័ជាង៦០០ ដើមគយឲ្យបង់ពន្ឋ័ ៦៣.០០០ដុល្លា ក្រោយមានការចរចាសម្របសម្រួលគ្នារយៈពេលមួយថ្ងៃ ទើបបញ្ចុះនៅសល់ ៣៣.០០០ដុល្លា ។ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ





