ភ្នំពេញ÷ក្រោយបញ្ចប់ការសួរនាំតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់អតីតឧកញ៉ា ស្រី ស៉ីណា ដែលបាញ់សម្លាប់មនុស្សនៅខណ្ឌច្បារអំពៅ ពីបទ «មនុស្សឃាត ប៉ុនប៉ងឃាតកម្ម និងប្រើអាវុធខុសច្បាប់»។
ដោយឡែក ២នាក់ទៀត ត្រូវបានដោះលែងវិញដោយសាររកឃើញថា ពួកគេទាំង២នាក់ មិនជាប់ពាក់ព័ន្ធនឹងអំពើបាញ់ប្រហារនេះ។បើតាមតំណាងអយ្យការ, សម្រាប់មនុស្ស២នាក់ ដែលម្នាក់ដឹកជនដៃដល់ទៅផ្ទះកើតហេតុ និងម្នាក់ទៀតដែលគេស្គាល់ថាជាប្អូនប្រុសបង្កើតអតីតកីឡាករប្រដាល់ សែន រ៉ាឌី ពេលដឹកទៅកន្លែងឡាន ក្រោយជនដៃដល់បាញ់រួច មិនជាប់ពាក់ព័ន្ធនឹងអំពើបាញ់ប្រហារនេះទេ ពោលពួកគេទាំង២នាក់ សុទ្ធតែជនដៃដល់ពឹងឲ្យដឹកតែប៉ុណ្ណោះ។នេះជាមេរៀនមួយសម្រាប់គ្រប់គ្នា បើមិនស្គាល់ច្បាស់ ហើយគេពឹងឲ្យដឹកយកទៅកន្លែងនេះ កន្លែងនោះសូមប្រយ័ត្នផង តែនេះជាការវិនិច្ឆ័យត្រឹមត្រូវមួយរបស់ស្ថាប័នអយ្យការ និងសមត្ថកិច្ចជំនាញ ចំពោះជនដែលពិត ជាមិនពាក់ព័ន្ធ នៃអំពើបាញ់ប្រហារនេះ ៕






