ភ្នំពេញ÷កម្លាំងសមត្ថកិច្ចនគរបាលខេត្តកណ្ដាលសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីធាក់ប្លន់ យកម៉ូតូហុងដាឌ្រីមពណ៌ខ្មៅ បានសម្រេច ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៤និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ត្រង់ចំណុចភូមិព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ និង២ទីតាំងផ្សេងគ្នា ទីតាំងទី ១ នៅក្នុងបរិវេណកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទីតាំងទី ២ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ។បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាមខាងលើ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ។







