បង្ក្រាបក្រុមចោរ៣នាក់ ដែលធ្វើសកម្មភាពឆក់កាបូបស្ពាយពីបុគ្គលិកទូរទស្សន៍មួយ
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បង្ក្រាបក្រុមចោរ៣នាក់ ដែលធ្វើសកម្មភាពឆក់កាបូបស្ពាយពីបុគ្គលិកទូរទស្សន៍មួយ

ភ្នំពេញ ៖  នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងនគរបាលបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅចំណុចបន្ទប់ជួល សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងចំណុចផ្ទះជួល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោយឆក់យកកាបូប ពីជនរងគ្រោះ នៅចំណុចមុខផ្សារស៊ីធីម៉ល ផ្លូវលេខ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។

ដកហូតវត្ថុតាងរួមមាន៖ កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន០១, កុំព្យូទ័រឡេបថប់ម៉ាក ASUS ពណ៌ ប្រផេះ ចំនួន១គ្រឿង។
គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ លោក សួង តុលា អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកទូរទស្សន៍ហង្សមាស ដែលជាជនរងគ្រោះ បានទៅទទួលយកទ្រព្យសម្បត្តិរបស់ខ្លួនដោយមិនមានការបាត់បង់នោះឡើយ។
បច្ចុប្បន្នជនសង្ស័យ និងភស្តុតាងចាប់យកខាងលើ ត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

Previous Post Next Post