ភ្នំពេញ÷ស្រ្តីម្នាក់បេីករថយន្ដ LEXUS NX200t ពាក់ស្លាកលេខ 2BH-7686 បេីកវ៉ាជែងជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវ រួចជ្រុលទៅប៉ះម៉ូតូ HONDA Beat ពាក់ស្លាកលេខ ភ្នំពេញ 1HS-9769 បណ្ដាលឲ្យរងការខូចខាត និងយុវជនពីរនាក់រងរបួសធ្ងន់ស្រាល។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី(ស្តុបក្ដាន់ពីរ)ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយក រថយន្តទៅរក្សាទុករង់ចាំការធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕








