សូមប្រុងប្រយ័ត្នចំពោះការភ្ជាប់ទូរស័ព្ទ ឬគ្រឿងអេឡិចត្រូចនិចរបស់អ្នក នៅតាមទីសាធារណៈ ឬភ្ជាប់ទៅនឹងគ្រឿងអេឡិចត្រូនិចផ្សេងៗ ដែលមានប្រភពមិនច្បាស់លាស់
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សូមប្រុងប្រយ័ត្នចំពោះការភ្ជាប់ទូរស័ព្ទ ឬគ្រឿងអេឡិចត្រូចនិចរបស់អ្នក នៅតាមទីសាធារណៈ ឬភ្ជាប់ទៅនឹងគ្រឿងអេឡិចត្រូនិចផ្សេងៗ ដែលមានប្រភពមិនច្បាស់លាស់

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការចែករំលែក នូវបទពិសោធន៍ខ្លះៗ ស្តីពីបច្ចេកទេស ដែលអាចលួចទិន្នន័យពីទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចរបស់អ្នក ពីការប្រើប្រាស់ប្រព័ន្ធសាកថ្ម ឬភ្ជាប់ទៅនឹងឧបករណ៍អេឡិចត្រូនិចផ្សេងៗ នៅទីសាធារណៈ ឬគ្មានប្រពភច្បាស់លាស់ ដែលបានរៀបចំប្រព័ន្ធបច្ចេកទេសពីជនអនាមិក។

(Juice Jacking) គឺជាបច្ចេកទេសមួយដែលជនអនាមិកប្រើប្រាស់ដើម្បីចូលមើល និងលួចទិន្នន័យពីឧបករណ៍អេឡិចត្រូនិក ដោយប្រើប្រាស់ប្រព័ន្ធសាកថ្ម ឬភ្ជាប់ទៅនឹងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ក្នុងទីសាធារណៈ ឫឧបករណ៍អេឡិចត្រូនិចគ្មានប្រភពច្បាស់លាស់ ដែលអាចអោយជនអាណាមិក ប្រើប្រាស់ការភ្ជាប់នោះដើម្បីចូលទៅក្នុងឧបករណ៍របស់អ្នក ដើម្បីលួចទិន្នន័យពីទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិចរបស់អ្នកបាន។
គោលបំណងនៃការប្រើប្រាស់បច្ចេកទេសនេះមានដូចជា៖

1. លួចព័ត៌មានផ្ទាល់ខ្លួន ដូចជាអ៊ីមែល អ៊ីនធឺណិត ឯកសារ រូបភាព និងវីដេអូ។2. លួចព័ត៌មានហិរញ្ញវត្ថុ ដូចជាគណនីធនាគារ ឬ ព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងសេវាហិរញ្ញវត្ថុ។3. ដំឡើងមេរោគ (Malware) ដើម្បីកាន់តែត្រួតពិនិត្យឧបករណ៍របស់អ្នកនៅពេលក្រោយ។ វិធីសាស្រ្តការពារ៖ អ្នកអាចអនុវត្តវិធានការខ្លះៗដូចខាងក្រោម៖1. ប្រើកន្លែងសាកថ្ម ឬការភ្ជាប់ជាមួយគ្រឿងអេឡិចត្រូនិចផ្សេងៗ ដែលអាចជឿជាក់បាន និងមកពីសាខា ឬក្រុមហ៊ុនដែលគេទទួលស្គាល់។2. អនុវត្តការពារ និងចាក់សោរទៅលើឧបករណ៍ទូរស័ព្ទរបស់អ្នក។3. ចៀសវាងការភ្ជាប់ឧបករណ៍របស់អ្នកទៅនឹងកន្លែងសាកថ្ម ឬគ្រឿងអេឡិចត្រូនិចផ្សេងៗ នៅទីសាធារណៈ។4. ប្រើតែខ្សែសាកដែលសាកបានតែថ្មតែប៉ុណ្ណោះ (charging-only cable) ដែលមិនអនុញ្ញាតឱ្យផ្ទេរទិន្នន័យ។
នាយកដ្ឋាន សូមធ្វើការក្រើនរំលឹកដល់សាធារណជន មេត្តាប្រុងប្រយ័ត្នចំពោះការភ្ជាប់ទូរស័ព្ទ ឬគ្រឿងអេឡិចត្រូចនិចរបស់អ្នក នៅតាមទីសាធារណៈ ឬភ្ជាប់ទៅនឹងគ្រឿងអេឡិចត្រូនិចផ្សេងៗ ដែលមានប្រភពមិនច្បាស់លាស់ ជៀសវាងការលួច និងគ្រប់គ្រងទិន្នន័យរបស់អស់លោកអ្នកពីជនអនាមិក បណ្តាលអោយមានហនិភ័យផ្សេងៗ ៕
Previous Post Next Post