យុវជនទំនើង ៦នាក់ ត្រូវបានអាវុធហត្ថចាប់កោរសក់ ពាក់ព័ន្ធទៅនឹងករណីបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

យុវជនទំនើង ៦នាក់ ត្រូវបានអាវុធហត្ថចាប់កោរសក់ ពាក់ព័ន្ធទៅនឹងករណីបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ"

ភ្នំពេញ ៖ យុវជនទំនើង ៦នាក់ ម៉ូតូ៤គ្រឿង បានចេញពីជួបជុំគ្នាផឹកទឹកត្នោតជូរ នៅម៉ោងជិត១២ទៀបភ្លឺ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ក៏បបួលគ្នាជិះម៉ូតូទៅម្ដុំបឹងកក់ដើម្បីថតរូបលេង ប៉ុន្តែពេលទៅដល់បឹងកក់ ឃើញថាស្ងាត់ល្អក៏នាំគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ ចៃដន្យអី បានមួយសន្ទុះក្រោយមក ស្រាប់តែមានសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌដូនពេញ ចុះធ្វើការឃាត់សួរនាំពីបញ្ហាបង្ហោះម៉ូតូ និងនាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទំនើងទៅថ្ងៃក្រោយទៀត។

យុវជនទាំង០៦នាក់នេះ ជាអ្នកធ្វើការរោងចក្រនៅភ្នំពេញជាមួយគ្នា ដោយ ៣នាក់មកពីខេត្តកំពង់ចាម និង៣នាក់ទៀតជាអ្នកមកពីខេត្តព្រៃវែង ។
បច្ចុប្បន្នយុវជនទាំង ៦នាក់ខាងលើបន្ទាប់ពីធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យាត្រូវបានឲ្យពួកគាត់វិលត្រឡប់ទៅផ្ទះវិញ ៕

Previous Post Next Post