ភ្នំពេញ÷ប្រភពច្បាស់ការពីសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានអោយដឹងថា មុននេះបន្តិច សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចុះឃាត់ខ្លួនម្ចាស់ គណនីហ្វេសប៊ុក Yubee Ly ឈ្មោះពិត ម៉េង លីហ័រ ដែលបានបង្ហោះវីដេអូបា--ញ់កាំភ្លើ--ងខ្លីឡេីងលេីហើយ សរសេរខ្លឹមសារ កាចចឹងធ្វេីប្រពន្ធបងបាននៅ ។
បចបច្ចុប្បន្នសមត្ថកិច្ចបាននាំខ្លួននាងមកដល់ នាយកដ្ឋានព្រហ្មទណ្ឌហេីយដេីម្បីធ្វេីការសួរចម្លេីយ ពាក់ព័ន្ធនឹងករណីវីដេអូបាញ់កាំភ្លើងខ្លីឡេីងលេី ។ប្រភពបន្ថែមថា កាំភ្លើងខ្លីនោះជារបស់សង្សារនាងដែលធ្វើការជាកងកម្លាំងប្រដាប់អាវុធ ៕




