បទល្មើសនេសាទ នៅតែបន្តរីករាលដាលពេញផ្ទៃទន្លេក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅរដូវកាលបិទនេសាទ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បទល្មើសនេសាទ នៅតែបន្តរីករាលដាលពេញផ្ទៃទន្លេក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅរដូវកាលបិទនេសាទ"

ខេត្តពោធិ៍សាត់÷ បទល្មើសរបាំងស្បៃក្រឡាញឹក និង របាំងណរ៉ាវវេងៗរាប់រយខ្សែដាក់យ៉ាងរំភើយ ចាប់ពីតំបន់កំពង់ហ្លួង រហូតមកដល់ភូមិផ្ទួល ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ទាំងក្នុងរដូវបិទនេសាទនេះ តាមការបញ្ជាក់ពីប្រជាពលរដ្ឋ ដែលដាក់ម៉ងចងសន្ទួច ជាលក្ខណៈគ្រួសារ បានឲ្យដឹងថា កន្លងមកគេឃើញមានមន្ត្រីជំនាញចុះជាញឹកញាប់ដែរ ប៉ុន្តែហាក់មិនថយចុះអ្វីនោះទេ គឺបទល្មើសនៅតែមានដដែល ។

ប្រភពពីរប្រជាពលរដ្ឋរស់នៅជិតទីតាំងខាងលើបានបញ្ជាក់បន្ថែមថា ពួកគាត់មានការងើបឆ្ងល់ថា ប្រហែលជាមានការបិទបាំង និងត្រូវថ្នាំសណ្ដំអស់ហើយ បានជាបទល្មើសនៅតែមានក្នុងរដូវបិទនេសាទបែបនេះ។
ក្រោយពីទទួលបានព័ត៌មាន ពេលដែលប្រជាពលរដ្ឋរាយការណ៍ជូនមកកាន់អង្គភាពសារព័ត៌មាន ក្រុមការងារសារព័ត៌មានយើង បានចុះទៅផ្តិតយករូបភាពជាក់ស្ដែង នៅទីតាំងបទល្មើស ហើយប្រជាពលរដ្ឋ ស្នើបន្ថែមឲ្យអង្គភាពសារព័ត៌មានយើង ចុះផ្សាយ ដើម្បីបង្ហាញ ជូនដល់ថ្នាក់ដឹកនាំខេត្ត ស្រុក គឺលោក ហៃ ធូរ៉ា ប្រធានបន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហុក លោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលស្រុកក្រគរ និងជា ពិសេស ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលជាប្រធានគណៈប្រជាការឯកភាពខេត្ត ជួយដាក់អធិការកិច្ចនិងត្រួតពិនិត្យមើលបទល្មើសនេះផង ។
ពាក់ព័ន្ធនិងការចុះផ្សាយស្ដីពីបទល្មើសនេសាទខាងលើនេះ យើងខ្ញុំជាអ្នកសារព័ត៌មាន គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងបង្ហាញការពិតជូនថ្នាក់ដឹកនាំ តាមអ្វីដែលជាការរាយការណ៍ និងការស្នើសឲ្យផ្សព្វផ្សាយតែប៉ុណ្ណោះ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយ រៀងរាល់ធ្វើការតាមរបបសារព័ត៌មាន ៕(អត្ថបទរូបភាព.សាលីកំពង់ឆ្នាំង)
Previous Post Next Post