ម្ចាស់រថយន្ថ ស្លាកលេខ 4444 ជាអ្នកណា បានជាហ៊ានចេញដឹកសពទៀតហើយ ក្រសួងសុខាភិបាលយល់យ៉ាងណា ចំពោះករណីនេះ ?
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ម្ចាស់រថយន្ថ ស្លាកលេខ 4444 ជាអ្នកណា បានជាហ៊ានចេញដឹកសពទៀតហើយ ក្រសួងសុខាភិបាលយល់យ៉ាងណា ចំពោះករណីនេះ ?

ភ្នំពេញ÷ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានហើយដឹងដែរថា មុនពេលកើតហេតុគេឃើញថាយុវជនពីរនាក់បានបង្ហោះម៉ូតូ  ខុសបច្ចេកទេស ក៏រ៉េចង្កូត ទៅបុកប៉ាណូ បោកក្បាលស្លា.,,ប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ នៅវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើផ្លូវបេតុង OCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជនីភ្នំពេញ ។

ក្រោយកើតហេតុឃើញរថយន្តមួយគ្រឿងម៉ាកស្តារិច ពណ៌ស ដែលបំពាក់ស្លាកលេខ ព្រះសីហនុ 2B-4444 ឯកជនដឹកសាកស.ពចេញពីកន្លែងកើតហេតុ មួយវិញទៀតរថយន្ត ស្តារិចមួយគ្រឿងនោះ មិនមានស្លាកយីហោក៏ដូចជា logoគ្លីនិច ឯកជនមួយណា ឱ្យពិតប្រាកដ នោះទេ( ពលរដ្ឋបានគិតថា ជារថយន្តឯកជនដែលដឹក សាកសព យកលុយហើយចឹង ខណៈពលរដ្ឋកំពុងតែមានទុក្ខធំផង មានពួកឆ្លៀតឱកាសទៀតហើយ ) ។
ប្រជាពលរដ្ឋសំណូមពរទៅដល់ក្រសួងសុខាភិបាលជួយត្រួតពិនិត្យមើលបន្ថែមទៅលើករណីនេះផង ដោយក្តីអនុគ្រោះ ៕
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ

Previous Post Next Post