បុរសម្នាក់សង្ស័យស្រវឹងស៊េរីទំនើបមួយគ្រឿងបុកផាស្អេបពីរគ្រឿងរួចរត់គេចខ្លួន តែត្រូវបងប្អូនប្រជាពលរដ្ឋដេញតាមឃាត់បានវិញ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បុរសម្នាក់សង្ស័យស្រវឹងស៊េរីទំនើបមួយគ្រឿងបុកផាស្អេបពីរគ្រឿងរួចរត់គេចខ្លួន តែត្រូវបងប្អូនប្រជាពលរដ្ឋដេញតាមឃាត់បានវិញ"

ភ្នំពេញ÷សង្ស័យស្រវឹងបុរសម្នាក់បើករថយន្ត Ford មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BO.3679 រ៉េចង្កូតទៅបុ..,,កម៉ូតូកង់បីពីរគ្រឿងនៅមុខក្លឹបDOT បណ្ដាលឲ្យរងការខូចខាត រួចព្យាយាមបើករត់ ត្រូវបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់បានយកមកកន្លែងកើតហេតុ  តែបែជាបើកករថយន្តបើកចូលក្លឹបទៅវិញ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង៥០ នាទីយប់ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ១៩៨៦  ចំណុចមុខក្លឹបDOT សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ត្រួតពិនិត្យរួចរាល់ បានឲ្យម្ចាស់រថយន្តបើករថយន្តចេញមកក្រៅវិញ ដើម្បីធ្វើការសម្របសម្រួលគ្នា អស់រយ:ជិត១ម៉ោងទើបមានការព្រមព្រៀងគ្នាដោយខាងភាគីរថយន្តបានចេញសំណងទៅឲ្យភាគីម៉ូតូកង់បីទាំងពីរគ្រឿងចំនួន ៤៧០ដុល្លារដើម្បីបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុ៕

Previous Post Next Post