ភ្នំពេញ÷នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០២ម៉០០នាទីរំលងអាធ្រាត្រ កម្លាំងប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី២ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យិន សាវី ភេទប្រុស អាយុ ៤១ឆ្នាំ នៅចំណុចបណ្តោយផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ ០១គ្រឿង) ដែលបានប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០២ម៉១០នាទីរំលងអាធ្រាត្រ ។
ជនរងគ្រោះឈ្មោះ វ៉ា រឿន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។ ជនសង្ស័យឈ្មោះ យិន សាវី ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញមុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)។ភស្តុតាងចាប់យក : ម៉ូតូសម្រាប់សណ្តោងរ៉ឺម៉ក់ ០១គ្រឿង ពណ៌ប្រផេះ គ្មានស្លាកលេខ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕




